2022/08/11 at 1:10 PM
Banner Top
ក្រឡាប់ចាក់អស់ហើយ! តារាស្រីប្រុស៤ដួង ត្រូវអ្នកលេងបណ្ដាញសង្គមរិះគន់គប់ៗមាត់ថា ត្រឹមជាអ្នកផ្សាយពាណិជ្ជកម្ម ក្រោយពួគគេថតបង្ហាញផ្ទះថ្មី

ភ្នំពេញ៖ នៅក្នុងខែមិថុនានេះ តារាស្រីប្រុសចំនួន៤ដួង ស្រាប់តែថតបង្អួតផ្ទះថ្មីតម្លៃរាប់លានដុលារបន្តកន្ទុយគ្នា ដោយអមជាមួយខ្លឹមសាររៀបរាប់វែងអន្លាយ បង្ករជាការភ្ញាក់ផ្អើលដល់អ្នកលេងបណ្ដាយសង្គមហ្វេសប៊ុក។

ប៉ុន្តែមហាជនហាក់មិនអស់ចិត្តសោះ ព្រោះរូបភាពដែលតារាទាំងបួននោះថតបង្ហោះលើបណ្ដាយសង្គមផ្ទាល់ខ្លួនរបស់ពួកគេ និមួយៗ ម៉ូតផ្ទះសឹងតែដូចគ្នា ១០០% តែម្ដង ទាំងការរចនា ទាំងពណ៍ផ្ទះគឺដូចគ្នាសឹងតែបះដាក់។

មានអ្នកលេងបណ្ដាយសង្គមជាច្រើនបានធ្វើការលើកឡើងថា នេះប្រហែលជាការផ្សាយពាណិជ្ជកម្មតែប៉ុណ្ណោះ ដើម្បីធ្វើយ៉ាងណាឲ្យមហាជនមានបំណងចង់ទិញផ្ទះ ងាកមកពិចារណានៅផ្ទះដែលពួកគេបានផ្សាយ។

យ៉ាងមិញចំពោះដំណឹងមួយនេះ មិនទាន់មានការបកស្រាយជាក់លាក់ណាមួយពីសាម៉ីខ្លួនទាំងនោះ នៅឡើយទេ៕

ព្រីន
ព្រីន
កញ្ញា ណា សាឌី
កញ្ញា ណា សាឌី
រ៉ូលីន
រ៉ូលីន
ហ្វីយ៉ាតា
ហ្វីយ៉ាតា

អត្ថបទ៖ រ៉ន សុផាន់ណា

Banner Content

Related Article

0 Comments

Leave a Reply