ភ្នំពេញ៖ ចាប់តាំងពីចាប់ដៃគ្នាកសាងគ្រួសារមកទល់នឹងពេលនេះ អ្នកនាង សួស វីហ្សា និងថមមី បង្កើតបានកូនស្រីដ៏ស្រស់ស្អាតមួយ ទុកជាចំណងដៃនៃសេចក្ដីស្នេហារបស់ពូកគាត់ទាំងពីរ ហើយបច្ចុប្បន្ននាងតូច កូនស្រី វិហ្សា មានអាយុ ៨ខែទៅហើយ មើលទៅមានព្រលឹងខ្លាំងណាស់ មុខមាត់ស្រស់បស់តែម្ដង។
យ៉ាងណាមិញជារឿយៗគូស្នេហ៍មួយនេះ បានធ្វើឲ្យអ្នកលេងបណ្ដាយសង្គមហាក់ច្រណែននឹងជីវិតពួកគេជាខ្លាំង ក្រោយសាងភាពផ្អែមល្ហែមដាក់គ្នាទៅវិញទៅមកមិនចេះដាច់។

រូបភាពប៉ុន្មានសន្លឹកចុងក្រោយនៅព្រឹកនេះ ដែលបានផុសចេញពីគណនីផ្ទាល់ខ្លួនរបស់ ថមមី ដែលថតជាមួយកូនស្រី បាននឹងកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកគាំទ្រ ដោយមានអ្នកចូលទៅខមិនសរសើរមិនដាច់ពីមាត់ថាកូនស្រីរបស់លោក មានសម្រស់ស្រស់ស្អាតដូចអ្នកនាង វីហ្សា អ៉ីចឹង៕



អត្ថបទ៖ រ៉ន សុផាន់ណា