2022/08/17 at 1:42 PM
Banner Top
ប្លែកឫមិនប្លែក? យាយគ្រវីសក់ ប្រែក្លាយជាបែបនេះទៅវិញ ពេលវះកាត់កែមុខរួច

ថៃ៖ បើនិយាយដល់ឈ្មោះតារាថៃ យាយក្រវីសក់ ប្រិយមិត្តភាគច្រើនប្រាកដជាធ្លាប់ស្គាល់ ជាពិសេសមិត្តៗយុវវ័យ នោះក៏ព្រោះ យាយក្រវីសក់ ក៏ធ្លាប់លេចវត្តមាននៅក្នុងការសម្ដែងនៅប្រទេសកម្ពុជារបស់យើងម្ដងរួចមកហើយ ជាពិសេសនាងក៏បានសម្ដែងនៅក្នុងភាពយន្តល្បីៗរបស់ថៃផងដែរ ដែលបានយកមកចាក់បញ្ចាំនៅរោងភាពយន្តនៅកម្ពុជា ដូចជារឿង ខ្មោចត្រឡោកបែក វគ្គ៥ និងវគ្គ៦ ជាដើម។

យាយក្រវីសក់ មានឈ្មោះពិតហៅថា  Sitang បានសម្រចចិត្តធ្វើការវះកាត់ផ្ទៃមុខសារជាថ្មីម្ដងទៀត ក្នុងកំឡុងពេលថ្មីៗនេះផងដែរ។យ៉ាងណាមិញ ជាមួយបទសម្ភាន៍ជាមួយសារព័ត៌មានក្នុងស្រុករបស់ថៃមួយ ឃើញថាមុខមាត់ចុងក្រោយរបស់នាង មានការផ្លាស់ប្តូរយ៉ាងខ្លាំង ជាពិសេសទៅលើទម្រង់មុខតែម្ដង ដោយមើលទៅមានមុខប៉ោង មិនមានភាពជ្រីវជ្រួញ ដូចកាលពីមុនឡើយ អាចនិយាយថាខុសប្លែកពីមុនឆ្ងាយគួរសម។  

មុខនៅហើមនៅឡើយមិនទាន់បង្ហាញភាពស្អាត១០០% នោះទេ ដូចច្នេះមានតែរង់ចាំមើលទាំងអស់គ្នាបន្ថែមទៀត នៅពេលដែលផ្ទៃមុខនាងជាសះស្បើយពីការវះកាត់មួយរយភាគរយសិន ថាមានភាពស្រស់ស្អាតយ៉ាងណា ហើយមានភាពខុសប្លែកពីពេលមុនយ៉ាងណាទៅ៕

អត្ថបទ៖ រ៉ន សុផាន់ណា

Banner Content

Related Article

0 Comments

Leave a Reply

ពាណិជ្ជកម្ម

telegram : 066 74 3388