ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានល្បីឈ្មោះ Sabay នៅថ្ងៃទី១៩ ខែមិថុនា នារសៀលនេះ បានរាយការណ៍ថា តារាសម្ដែង និងជាពិធីការិនីឆ្នើម កញ្ញា ចាន់ ស្រីរ័ត្ន បានរកឃើញថាមានវិជ្ជមានជំងឺកូវីដហើយ ក្រោយពីស្ងប់ស្ងាត់អ្នកសិល្បៈឆ្លងកូវីដបានមួយរយៈពេលខ្លី។
យ៉ាងណាមិញនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន ស្រីរ័ត្ន បានផុសជូនជាព័ត៌មាន ស្រាប់អ្នកដែលជាប់ពាក់ព័ន្ធនឹងរូបនាងអស់ ទាំងដោយផ្ទាល់ និងដោយប្រយោលសូមមេត្តាទៅយកសំណាកជាបន្ទាន់។ដោយកញ្ញា បានសរសេរយ៉ាងដូចច្នេះថា “បងប្អូនទាំងអស់គ្នាខ្ញុំ ចាន់ ស្រីរត្ន័ បានឆ្លងកូវីដ១៩ ខ្ញុំបានឆ្លងកូវីដ ហេីយ អ្នកដែលបានពាក់ព័ន្ធសុំមកធ្វេីសំណាកផង”។

អ្នកលេងបណ្ដាញសង្គម ក៏ដូចជាអ្នកគាំទ្ររបស់កញ្ញា បាននាំគ្នាចូលខមិនលើកទឹកចិត្តជាហូហែរ និងបានសរសើរពីសេចក្ដីក្លាហានរបស់ ស្រីរ័ត្ន ដែលបានបង្ហើបដំណឹងអំពីរឿងនេះ ដើម្បីអ្នកពាក់ព័ន្ធក្ដី មិនពាក់ព័ន្ធក្ដី ដឹងខ្លួនក្នុងការ ការពារខ្លួន៕

