2022/08/17 at 2:35 PM
Banner Top
សាច់ឈាមស្រស់ថ្លាណាស់! រចនា រ៉ាវាឌី ស្អាតប្លែកមិនធម្មតា ក្រោយជោគជ័យលើវិថីជាតារាសម្ដែង

ភ្នំពេញ៖ សម្រាប់ប្រិយមិត្តដែលនិយមតាមដានទស្សនារឿងភាគដុំ និងរឿងអប់រំខ្លីៗរបស់ផលិតកម្មល្បីឈ្មោះ Sastra Film លោកអ្នកច្បាស់ជាបានស្គាល់កញ្ញា រចនា រ៉ាវ៉ាឌី ជាក់ជាពុំខានឡើយ ដោយតារារូបស្រីនេះគ្រងតំណែងបានជាតួរឯកស្រីក្នុងផលិតកម្មមួយនេះបានជាច្រើនរឿង រហូតទទួលបានការគាំទ្រជាខ្លាំងគួរឲ្យគត់សម្គាល់។

ថ្វីបើមមាញឹកខ្លាំងក្នុងការថតខ្សែភាពយន្តវែងខ្លីក៏ដោយ តែ វ៉ាឌី នៅតែមានភាពស្រស់ស្អាតមិនធម្មតា ទាំងពណ៍សម្បុល និងកម្ពស់ បើនិយាយទៅគឺឥតខ្ចោះតែម្ដង បើទោះបីជាអ្នកនាងមានកូនមួយរួចហើយក្ដី យ៉ាងណាមិញនេះក៏ជាកត្តាចម្បងធំមួយដែរ ដែលជម្រុញឲ្យកញ្ញាទទួលបានការគាំទ្រខ្លាំងពីសំណាក់មិត្តយុវវ័យ និងទទួលបានភាពល្បីល្បាញក្នុងរយៈពេលដ៏ខ្លី។

បើងាកមកមើលបណ្ដាញសង្គមរបស់អ្នកនាងវិញ ពីមួយថ្ងៃទៅមួយថ្ងៃ រូបភាពស្អាតៗត្រូវបានគេអាប់ឡូតចូលជារឿយៗ ហើយគ្រប់ស្លឹកនៃរូបទាំងនោះ សុទ្ធសឹងតែមានភាពស្រស់បំព្រង ដោយអមជាមួយស្នាមញញឹមមិនចេះរីងស្ងួត៕

អត្ថបទ៖ រ៉ន សុផាន់ណា

Banner Content

Related Article

0 Comments

Leave a Reply