ភ្នំពេញ៖ ថ្វីបើអាយុរៀងជ្រេ បន្តិចមែនពិត តែតាមពិតតារាប្រុស លោក ទេព រិនដារ៉ូ មិនទាន់គិតគូររឿងយកគ្រួសារអ្វីឡើយ ព្រោះសព្វថ្ងៃលោកកំពុងសប្បាយរីករាយ ជាមួយភាពនៅលីវរបស់ខ្លួនឯង។
តារាសម្ដែងចាស់វស្សា លោក ទេព រិនដារ៉ូ បើគិតមកទល់បច្ចុប្បន្ន លោកបានឈានជើងប្រឡូកក្នុងវិស័យសិល្បៈអស់ជាច្រើនឆ្នាំមកហើយ តែបើងាកមកមើលពីសម្រស់របស់លោកវិញ គឺនៅតែសង្ហារដដែល ហើយក៏មានតារាស្រីជាច្រើនដួងផងដែរ ដែលធ្លាប់ធ្លោយមាត់ថា ធ្លាប់លួចស្រលាញ់រូបលោក។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះរូបភាពប៉ុន្មានស្លឹកដែលបានផុសចេញពីទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ផ្ទាល់ នៅកន្លែងហាត់ប្រាណ បានធ្វើឲ្យហ្វេនៗស្ងើចសរសើរមិនដាច់ពីមាត់ ពីរូបរាងមាំមួន សាច់ដុំកង់ៗរបស់លោក រហូតធ្វើឲ្យនារីៗឃើញហើយអាចលង់ស្នេហ៍ ក្មេងអាចនឹងធ្វើមិនបានដូចលោកនោះទេ៕
អត្ថបទ៖ រ៉ន សុផាន់ណា


