2022/08/11 at 1:31 PM
Banner Top
តារាសម្ដែងល្បីឈ្មោះម្នាក់ ប្ដូរការងារមកជាអ្នកដឹកជញ្ជូនអារហារវិញ បន្ទាប់ពីជំងឺកូវីដវាយលុកខ្លាំង

ថៃ៖ លោក Bird Pittaya គឺជាតារាថៃដែលមានប្រជាប្រិយភាពខ្លាំងកាលពីជំនាន់៩០ នោះក៏ព្រោះថាលោកមានរូបរាងសង្ហារមិនធម្មតា សាច់ដុំកង់ៗ ព្រមទាំងការសម្ដែងល្អយ៉ាងប៉ិនប្រសព្វគួរឲ្យស្ងើចសរសើរ។

យ៉ាងមិញ បន្ទាប់ពីមានការវាយលុកយ៉ាងធ្ងន់ធរពីជំងឺដ៏កាចសាហាវ កូវីដ ១៩ នៅជុំវិញសកលលោក ក៏ដូចជាប្រទេសថៃ បានធ្វើឲ្យតារាប្រុសរូបនេះ ធ្លាក់ខ្លួនពីតារាសម្ដែងឆ្នើមមកជាអ្នកដឹកជញ្ជូនទំនិញទៅវិញ។

មានមនុស្សជាច្រើនបានបញ្ចេញមតិជាហូរហែរ បន្ទាប់ពីរូបភាពរបស់លោកស្លៀកឯកសណ្ឋានជាអ្នកដឹកជញ្ជូនត្រូវបានគេចែកចាយតៗគ្នាពេញបណ្ដាយសង្គម ដោយពួកគេយល់ថាការងារមួយនោះមិនសាកសមជាមួយរូបលោកដែលជាតារាល្បីនោះឡើយ តែលោកក៏តបទៅអ្នកទាំងនោះវិញយ៉ាងចុកឈាមថា “ការងារអ្វីក៏មានតម្លៃ សំខាន់វាជាការងារសុច្ចរិត ហើយក៏រកចំណូលបានគួរសមដែរ”

អត្ថបទ៖ រ៉ន សុផាន់ណា

Banner Content

Related Article

0 Comments

Leave a Reply