ភ្នំពេញ៖ ថមមី គឺជាឈ្មោះតារាសម្ដែងដែលមានទេពកោសល្យម្នាក់ លោកមានភាពក្រមិចក្រមើម ពូកែលេងសើច ដែលធ្វើឲ្យអ្នកទស្សនាសើចសប្បាយមិនដែលដាច់ ពេលដែលបានមើលលោកសម្ដែងម្ដងៗ។
បើទោះបីជារៀបការ ព្រមទាំងមានកូនស្រីសំណព្វចិត្តមួយរួចហើយក្ដី តែសម្រស់របស់លោកនៅតែស្រស់សង្ហារទ្វេដង ចំណែកការងារសិល្បៈវិញក៏ទទួលបានភាពជោគជ័យគួរឲ្យកត់សម្គាល់ផងដែរ។

យ៉ាងមិញប្រិយមិត្តមួយភាគធំ ប្រហែលជាមិនទាន់បានដឹងអំពីការងាររបស់លោក ថមមី នោះឡើយ ដែលក្រៅពីអាជីពជាតារាសម្ដែងឆ្នើម លោកក៏មានមុខតំណែងក្នុងការងាររាជការផងដែរ ដោយបច្ចុប្បន្ននេះ រូបលោកកំពុងស្ថិតក្នុងតំណែងប៉ូលីសស័ក្ត ៤៕



អត្ថបទ៖ រ៉ន សុផាន់ណា