2022/08/17 at 2:31 PM
Banner Top
មើលមិនចង់ស្គាល់! មីណា ប្ដូស្ទាយ៍តែងខ្លួនថ្មី ស្អាត ប្លែក មិនធម្មតា

ភ្នំពេញ៖ ធ្លាប់តែតែងខ្លួនបែបយុវវ័យសម័យថ្មី លេងខ្លួនហាសសូរ ស្រាប់តែពេលនេះស្រីស្អាត មីណា ប្ដូមកស្លៀកពាក់និងតុបតែងខ្លួនបែបមនុស្សស្រគត់ស្រគំវិញ ជះភាពស្រស់ស្អាតមិនធម្មតា ព្រោះជារឿយៗកម្រឃើញកញ្ញាតែងខ្លួនបែបនេះខ្លាំងណាស់។

ជាកូនអ្នកភ្នំពេញ ស្រីស្រស់មាឌតូចស្ដើងរូបនេះ សព្វថ្ងៃជាតួរសម្ដែង ជាពិធីការិនី និងជាអ្នកផ្សព្វផ្សាយផលិតផលមួយរូបដែលមានប្រជាប្រិយភាពខ្លាំង និងការគាំទ្រខ្លាំងពីមិត្តយុវវ័យ។

យ៉ាងណាមិញ បើយោងតាមគណនី IG ផ្លូវការរបស់កញ្ញា មីណា ដែលបានផុសកាលពីល្ងាចថ្ងៃទី១៤ ខែមិថុនា នាងបានផុសរូបភាពជាច្រើនស្លឹក ដែលសុទ្ធសឹងតែស្រស់ស្អាត ប្លែកភ្នែកខ្លាំង ប្លែកត្រង់ថាកញ្ញាស្លៀកពាក់នារីស្រគត់ស្រគំ ហើយរូបប៉ុន្មានស្លឹកនេះមើលឃើញហើយមិនសរសើរមិនបាន ។

តាមការមើលឃើញជាក់ស្ដែងកញ្ញា ស្លៀកពាក់បែបនេះគឺនៅក្នុងឈុតស្នេហាមួយ ដែលនាងកំពុងតែថតរឿងខ្លី តែចំពោះចំណងជើងអ្វីនៅមិនទាន់មានការបង្ហើបឲ្យដឹងនៅឡើយនោះទេ៕

អត្ថបទ៖ រ៉ន សុផាន់ណា

Banner Content

Related Article

0 Comments

Leave a Reply