ភ្នំពេញ៖ កញ្ញា ជីមមី គឺជាពិធីការិនី ដ៏ឆ្នើមនឹងមានកេរ្តិ៌ឈ្មោះបោះសំលេងមិនធម្មតាក្នុងវិស័យសិល្បៈ។ បច្ចុប្បន្ននាងជាពិធីការិនីប្រចាំកម្មវិធី ពេញចិត្តឫអត់? របស់ស្ថានីយ៍ទូរទស្សន៍ល្បីឈ្មោះមួយ គួរបញ្ជាក់ដែលថាកញ្ញាដ៏ស្រស់ស្អាត រាងស្រឡូនរូបនេះ មានដើមកំណើតនៅឯខេត្ត ប៉ៃលិន ហើយជាធម្មតាកញ្ញាតែងតែធ្វើដំណើរទៅទីនោះជាញឹកញយ ដើម្បីជួបជុំគ្នាជាមួយគ្រួសារ។

បើក្រឡែកមកមើលទំព័រហ្វេសប៊ុកផេកផ្លូវការរបស់កញ្ញា ដែលមានឈ្មោះថា Jimmy Meng នាងតែងតែបង្ហោះរូបឥតដាច់ទាំងរូបផ្ទាល់ខ្លួន និងរូបថតជាមួយគ្រួសារ។ រូបមួយសន្លឹកៗរបស់នាងដែលបានផុស សុទ្ធសឹងតែមានភាពទាក់ទាញ ហើយស្រស់ស្អាតមិនធម្មតា។

យ៉ាងណាមិញបើយើងងាកមកមើលពីរូបថតប៉ុន្មានសន្លឹកនេះវិញបើបានឃើញហើយ គឺសឹងតែមើលមិនព្រិចភ្នែក ព្រោះតែរូបថតមួយនេះបានបង្ហាញពីដងខ្លួនដ៏ស្រឡូន សាច់សរខ្ចីគួរជាទីគយគន់មិនចេះជិនណាញសោះ ហើយរូបថតមួយស្លឹកនេះផងដែរ មានអ្នកគាំទ្រសរសើរកញ្ញាថាពូកែថែរាងខ្លាំងណាស់៕




