2022/08/11 at 11:55 AM
Banner Top
អានហើយរំជួលចិត្ត! កូនស្រីរបស់ជនរងគ្រោះ ដែលត្រូវឪពុករបស់ខ្លួនសម្លាប់រួចបោះចូលទឹកទន្លេ បានសរសេររៀបរាប់យ៉ាងដូចច្នេះថា…

ភ្នំពេញ៖ យោងតាមការផុសពីទំព័រហ្វសប៊ុកមួយលែងមានឈ្មោះថា ” Ah Ti ” បានសរសេររៀបរាប់ពីដំណើរដើមទងនៃការសម្លាប់ម្ដាយ ហើយរឿងដែលរិតតែឈឺចាប់ទៀតនោះ ម្ចាស់គណនីនោះបន្តថា អ្នកដែលស្លាប់ម្ដាយខ្លួនដោយផ្ទាល់ដៃគឺជាឪពុកបង្កើតរបស់ខ្លួនឯង។ដោយនៅក្នុងផុសនោះ លោកបានសរសេររៀបរាប់ដោយក្ដីឈឺចាប់ យ៉ាងដូចច្នេះថា « សពម៉ាក់ខ្ញុំត្រូវបានរកឃើញហើយ ប៉ាខ្ញុំបានសំលាប់ម៉ាក់ខ្ញុំហើយយកម៉ាក់ខ្ញុំញាត់ចូលវ៉ាលី បើកឡានទៅបាត់ជាមួយសាំង2-3កាន ថ្ងៃកើតហេតុ ថ្ងៃទី09 ខែ06 វេលាម៉ោង10 នាទី ព្រឹក កន្លែងកើតហេតុនៅផ្ទះខ្ញុំនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

1: ថ្ងៃ10 ខែ6 ឡានត្រូវបានគាត់យកទៅផ្លុងចោល នៅ ម្ដុំស្រុក បាធាយខេត្តកំពង់ចាម

2: ថ្ងៃ11ខែ6 សពត្រូវបានរកឃើញនៅ ក្នុងទឹកទន្លេ នៅជរោ ខេត្តត្បូងឃ្មុំ

3: ថ្ងៃ12 ខែ6 ប៉ាខ្ញុំត្រូវបានសមត្ថិកិច្ចចាប់បានហើយប៉ាខ្ញុំកាប់ម៉ាក់ខ្ញុំត្រូវដៃស្ដាំ ដាច់ដល់ឆ្អឹង ព្រោះឃើញនៅជិតទ្វានៅបន្ទប់ប៉ាម៉ាក់ខ្ញុំដែលជាកន្លែងកើតហេតុមានស្នាមដៃឆ្វេងដែលប្រឡាក់ដោយឈាម ដៃស្ដាំម៉ាក់ខ្ញុំត្រូវបានប៉ាខ្ញុំកាប់ហើយដៃឆ្វេងម៉ាក់ខ្ញុំក៏យកមកខ្ទប់ឈាមហើយ ព្យាយាមបើកទ្វារ នេះជាអ្វីដែលខ្ញុំសន្និដ្ឋានតាមផុសតាងដែលមាន។

ម៉ាក់ខ្ញុំទៅបានសុខហើយ មួ យជីវិតនេះម៉ាក់ខ្ញុំហត់នឿយណាស់ គាត់អត់មានគោលបំណងធំដុំអីទេគឺខំប្រឹងដើម្បីតែកូន សាកសព ម៉ាក់ខ្ញុំ នឹងត្រូវបានបងប្អូនធ្វើបុណ្យតាមកន្លងនៃ ព្រះពុទ្ធសាសនា ប្រសិន ណាបងប្អូនចង់ ចូលបុណ្យសពម៉ាក់ខ្ញុំបងប្អូនអាច ផ្ញើរថវិការតាមABAមក ឈ្មោះ Seoung Sokuntheary លេខ Account (រៀល) 001784939 លេខ Account (ដុល្លារ) 001784901 ថវិការដែលបាន ខ្ញុំនឹងអោយបងប្អូនខ្ញុំចាត់ចែងចំនាយធ្វើបុណ្យហើយនឹងយកទៅបរិច្ចាកទៅមន្ទីរពេទ្យគន្ធបុប្ផាឬជាសកម្មភាពមនុស្សធម៌ផ្សេងទៀតបើនៅសល់ ដើម្បីអោយវិញ្ញាន ខណ្ឌគាត់ទៅបាន សុគតភព ព្រោះគាត់ចូលចិត្តធ្វើបុណ្យណាស់ ពេលគាត់ទៅរស់ម៉ាក់ខ្ញុំស្លាប់វេទនាណាស់ ព្រោះអត់មានកូនៗនៅក្បែរ ទេខ្ញុំនិង បងស្រីខ្ញុំនៅក្រៅប្រទេសទាំងអស់ ខ្ញុំ និងបងស្រីខ្ញុំ អត់បានទៅធ្វើបុណ្យអោយម៉ាក់ខ្ញុំទេ ពួកខ្ញុំ ចង់ទៅ ណាស់តែដោយសារ covid ពួកខ្ញុំ ទៅ អត់បាន ខ្ញុំមានតែម្រាមដៃ ដប់សូមអរគុណដល់ពុកម៉ែ បងប្អូន ពូមីងដែលបាន ចូលរួមជាថវិកាក្ដី ជាការបួងសួងក្ដី សូ មពុកម៉ែបងប្អូនជួបតែសេចក្ដីសុខ នឹង ជៀសឆ្ងាយពីជំងឺ Covid19និងសូមវិញ្ញានខណ្ឌម៉ាក់ខ្ញុំបានទៅដល់ទីឋានបរមសុខ កើតជាតិណាៗកុំអោយអភ័ព្វដូចជាតិនេះទៀត:’( ខ្ញុំនឹកសំលេង នឹកក្លិន នឹកស្នាមញញឹមនិងម្ហូបឆ្ងាញ់ៗដែលគាត់តែងតែ ធ្វើអោយខ្ញុំ ញ៉ាំណាស់ ឥឡូវខ្ញុំលែងមានម៉ាក់ហៅហើយ Rest In peaceful heaven, my dearest mom. ពត៌មានលំអិតទាក់ទងនឹងរឿងឃាតកម្មខាងលើ ខ្ញុំនឹងជំរាបជូនពេលក្រោយទៀតសូមអរគុណ»៕

គួរបញ្ជាក់ដែលថា ក្រោយពីបានទទួលបទបញ្ជាពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរង ទទួលផែន និងលោកឧត្តសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាឲ្យបើកការស្រាវជ្រាវភ្លាមៗ រហូតដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបជនជាប់ចោទ ឈ្មោះ សៀន ហួរ អាយុ៥៩ឆ្នាំ ត្រូវជាប្តី បានហើយ៕

ប្រភព៖ Ah Ti 

Banner Content

Related Article

0 Comments

Leave a Reply