2022/08/11 at 12:34 PM
Banner Top
ក្រោយជាពីកូវីដ ពិធីការិនីឆ្នើម កែវ ចាន់និមល នាំគ្រួសារហោះទៅអាមេរិកបាត់

ភ្នំពេញ៖ កាលពីថ្ងៃទី១០ ខែមិថុនា ម្សិលមិញនេះ ពិធីការិនីចាក់ទឹកមិនលិច អ្នកនាង កែវ ចាន់និមល បាននាំស្វាម៉ីនិងកូនស្រីសំណព្វចិត្ត ធ្វើដំណើរចេញពីប្រទេសកម្ពុជា ក្នុងគោលបំណងទៅ​ក្រៅរយៈពេលខ្លីនៅឯប្រទេស សហរដ្ឋមេរិក នេះបើយោងតាមការផុសចេញពីទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះថា​  ប៉ែន ស្រីពេជ្រ

បើរាប់ថយក្រោយកាលពី ពីរបីខែមុនទាំងអ្នកនាង កូនស្រីនិងស្វាម៉ីបានឆ្លងជំងឺកូវីដពីមិត្តរួមអាជីព ហើយអ្នកទាំងបីក៏បានធ្វើការសម្រាកព្យាបាលអស់ជាច្រើនសប្ដាហ៍នៅអតីតសណ្ឋាគារមួយកន្លែង តែយ៉ាងណាមិញបើគិតមកដល់ថ្ងៃនេះគ្រួសារអ្នកនាងបានជាសះស្បោយទាំងអស់គ្នាហើយ។ ហើយចំពោះគោលបំណងធំ ដែលអ្នកនាងសម្រេចហោះទៅអាមេរិចនោះ មិនទាន់មានការបញ្ជាក់ ជាក់លាក់ណាមួយឡើយជុំវិញរឿងនេះ៕

អត្ថបទ៖ រ៉ន សុផាន់ណា

Banner Content

Related Article

0 Comments

Leave a Reply