2022/08/17 at 3:17 PM
Banner Top
រឿងពិត១០យ៉ាង ពីតារាស្រីឆ្នើម កញ្ញា Park Boyoung

កូរ៉េខាងត្បូង៖ សម្រាប់អ្នកដែលនិយមគាំទ្រស្នាដៃភាពយន្តភាគ និងចូលចិត្តទស្សនារឿងភាគរបស់កូរ៉េ ច្បាស់ជាស្គាល់កញ្ញា Park Boyoung ជាពុំខាន។ ស្រីស្អាតរាងតូចច្រលឹងមួយរូបនេះកំពុងឆក់យកការគាំទ្រពីយុវវ័យជុំវិញពិភពលោកគ្រប់គ្នា ស្របពេលខ្សែភាពយន្តដែលនាងបានសម្ដែងកំពុងតែដំណើរការផ្សាយនៅលើ Netflix ។

ជាតារាស្រីល្បីឈ្មោះ មុខមានមន្តស្នេហ៍ តែរឿងពិតក្រោយឆាករបស់នាងហាក់ជូរជត់បន្តិច ហើយរឿងទាំងនោះពុំសូវមានដឹងពី Park Boyoung ច្រើនប៉ុន្មាននោះទេ។តែនៅថ្ងៃនេះយើងខ្ញុំនឹងលើកយករឿងពិតក្រោយឆាកទាំង១០របស់នាងមកជម្រាបលម្អិតជូនលោកអ្នកឲ្យកាន់តែដឹងច្បាស់ពីខ្សែជីវិតរបស់នាង។

កញ្ញា Park Boyoung
  1. Park Boyoung កើតនៅ​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៩៩០ នៅស្រុក Goesan ខេត្ត Chungcheong ខាងជើង ប្រទេស​កូរ៉េខាងត្បូង។
  2. នាងមានឪពុកជាទាហាន។
  3. ក្រៅពីសម្ដែង ស្រីស្អាតរូបនេះក៏ចេះ ច្រៀង និងអាច​លេងព្យ៉ាណូយ៉ាងស្ទាត់ជំនាញផងដែរ។
  4. ឈ្មោះជា”តារា” បានធ្វើកញ្ញាទទួលពាក្យមុសាពីមិត្តរួមថ្នាក់។
  5. ឈុតថើបដំបូងបង្អស់របស់នាងក្នុងខ្សែភាពយន្ត កញ្ញាសម្ដែងជាមួយលោក Jo Jung Suk។
  6. ខ្សែភាពយន្តបែបរន្ធត់ជាសត្រូវរបស់ Park Boyoung ។
  7. នាងមិនពូកែររឿងធ្វើម្ហូបនោះទេ តែនាងចូលចិត្តចម្អិន។
  8. នាងធ្លាប់ជួបគ្រោះថ្នាក់អកុសលមួយរហូតត្រូវវះកាត់កជើងភ្លាមកំឡុងពេលវឹកហាត់សម្រាប់ការត្រៀមថតកុនថ្មី។
  9. នាងចង់សុំបង្វឹលពេលវេលា បើសិនជាអាច។
  10. មនុស្សប្រុសក្នុងក្ដីសុបិនរបស់នាងគឺនិយាយគ្នាត្រង់ៗ មិនលាក់លៀម ហើយចេះគិតវែងឆ្ងាយ៕
កញ្ញា Park Boyoung

ប្រភព៖ Kprofiles ប្រែសម្រួល៖ រ៉ន សុផាន់ណា

Banner Content

Related Article

0 Comments

Leave a Reply