2022/08/17 at 3:04 PM
Banner Top
ក្រឡាប់ចាក់អស់ហើយ! តារាសម្ដែងឆ្នើមលោក ទិនហ្វី​ អាចនឹងប្រឈមមុខនឹងការជាប់បំណុលរាប់លានដុល្លារ ព្រោះតែរឿងមួយនេះ…

ចិន៖ នៅលើគេហទំព័រជាច្រើន ក៏ដូចជា កាសែត China Times បានរាយការណ៍ថាតារាសម្តែងចាស់វស្សា និងជាដឹងនាំរឿង លោក Stephen Chow ហៅថា ទិនហ្វី ត្រូវបានគេប្តឹងនៅក្នុងតុលាការ ទាមទារសំណង ភាគីក្រុមហ៊ុន​ ដែលជាដៃគូវិនិយោគរបស់លោក។

Stephen Chow

នេះ​បើយោងតាមសមាគមគណៈមេធាវីហុងកុង បានឲ្យដឹងថាបុរសជាអ្នកដឹកនាំរឿង គឺស្ថិតនៅក្នុងផលវិបត្តិយ៉ាងធ្ងន់ធ្ងរ ប្រសិនបើរូបលោកចាញ់បណ្តឹង តារាប្រុសរូបនេះ នឹងត្រូវបង់លុយអោយក្រុមហ៊ុន New Culture Media ចំនួន ១៣១ លានដុល្លារ។

ត្រឡប់ទៅវិញ នៅឆ្នាំ ២០១៦ តារាប្រុស វ័យ ៥៨ឆ្នាំរូបនេះ បានចុះហត្ថលេខាលើកិច្ចសន្យាភ្នាល់ជាមួយក្រុមហ៊ុន New Culture Media ដោយខ្លឹមសារត្រូវរកប្រាក់ចំណេញ ១៤០ លានដុល្លារក្នុងរយៈពេល ៣ ឆ្នាំ។ ប្រសិនបើគោលដៅមិនត្រូវបានសម្រេចនោះលោក Chow នឹងទូទាត់ជាសាច់ប្រាក់ ឬទិញភាគហ៊ុនរបស់ក្រុមហ៊ុនត្រឡប់មកវិញ។

Stephen Chow

ជាលទ្ធផល ប្រាក់ចំណេញវិនិយោគដែលសម្រេចបាននៅឆ្នាំ ២០១៩ មានចំនួនជាង ២០ លានដុល្លារអាមេរិកដែលមិនគ្រប់គ្រាន់សម្រាប់ក្រុមហ៊ុនរបស់លោក ដើម្បីសងបំណុលនោះទេ ប្រភពខ្លះបាននិយាយថាលោកក៏ត្រូវជំពាក់បំណុលរហូតដល់ ៨៤,៦ លានដុល្លារដោយសារតែការវិនិយោគអាជីវកម្មមិនបានជោគជ័យ ជាមួយខ្សែភាគយន្តថ្មី៊។

តួយ៉ាង រឿងរ៉ាវភ្នាល់បែបនេះ បានក្លាយជាប្រធានបទដែលធ្លាប់ស្គាល់នៅក្នុងពិភពសិល្បៈកម្សាន្តចិន ជាក់ស្តែងបច្ចុប្បន្ននេះ ដោយសារតែ ឧស្សាហកម្មភាពយន្ត និងទូរទស្សន៍កំពុងតែកើនឡើងពិភព បានឲ្យក្រុមហ៊ុនមួយចំនួន បែរជា ប្តូរទៅការភ្នាល់ដោយកិច្ចសន្យាសេដ្ឋកិច្ច ដែលបានកើតឡើងជារឿយៗ នៅពិភពសិល្បៈចិន៕

Stephen Chow

Banner Content

Related Article

0 Comments

Leave a Reply

ពាណិជ្ជកម្ម

telegram : 066 74 3388