កូរ៉េខាងត្បូង៖ លោក Yang Hyun Suk អតីត CEO ក្រុមហ៊ុន YG ត្រូវបាន អយ្យការសម្រេចចោទប្រកាន់ ពីបទព្យាយាមលាក់បាំង ករណីប្រើប្រាស់គ្រឿងញៀន ដោយប្រើលុយបិទបាំងរបស់តារានៅក្រុងទ្រនំរបស់ខ្លួន ហើយនេះជាការចេញផ្សាយផ្លូវការរបស់សារព័ត៌មានល្បីឈ្មោះ Yonhap News កាលពីថ្ងៃទី ០៦ ខែមិថុនា ម្សិលមិញនេះ។


តាមការបង្ហើបបានប្រាប់ឲ្យដឹងថាលោក Yang Hyun Suk អាចនឹងត្រូវតុលាការកាត់ទោសក្នុងពេលដ៏ខ្លីខាងមុខនេះ បន្ទាប់ពីអតីតា CEO YG រូបនេះព្យាយាម បិទបាំងពីការចម្រូងចម្រាសករណីគ្រឿងញៀន ដោយប្រើលុយ។
តុលាការទីក្រុងសេអ៊ូលបានប្រកាសជាផ្លូវការនៅថ្ងៃទី ០៧ ខែមិថុនា ថាលោក Yang Hyun Suk បានរំលោភបំពាន ច្បាប់នៃការផ្តន្ទាទោសបន្ថែម នោះក៏ព្រោះតែលោកបាននិយាយដោយចេញពីមាត់ថាលោកនឹងសងសឹកហើយតបតទៅវិញ ដោយធ្វើយ៉ាងណាដើម្បីឈ្នះក្ដីមួយនេះ៕
ប្រភព៖ Koreaboo
