2022/08/11 at 11:51 AM
Banner Top
ថ្លៃអីថ្លៃយ៉ាងនេះ! គ្រាន់តែចំណតសម្រាប់រថយន្តមានតម្លៃដល់ទៅ ១លានដុលារជាង ខណៈនៅហុងកុងដីកំពុងឡើងថ្លៃខ្លាំង

ហុងកុង៖ តាមសេចក្ដីរាយការណ៍របស់សារព័ត៍មានចិន HK01 ចេញផ្សាយនៅកំឡុងថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២១  បានដាក់ចំណងជើងធំៗលើអត្ថបទរបស់ខ្លួនថា​ “ដីនៅហុងកុងកាន់តែថ្លៃខ្លាំង ខណៈគ្រាន់តែចំណតឡានមួយតម្លៃ ១.៣លាន​ដុល្លារ”

រូបតំណាង

ដោយសារតែវិបត្តិដែលបង្ករដោយជំងឺកូវីដ១៩ បានធ្វើឲ្យវិស័យអចលនទ្រព្យស្ទើរនៅគ្រប់ទីកន្លែង មានការថយចុះ ហើយតំបន់ខ្លះទៀតស្ទើរតែខាតឡុងចុងតែម្ដង តែខុសប្លែកអ្វីតែកោះមួយនៅហុងកុងទៅវិញ ដែលតម្លៃអចលនទ្រព្យបែរជាកើនឡើងថ្លៃជាគំហុកតែម្ដង ពោលគឹតម្លៃឡើងខ្ពស់កប់ពពក។

តាមការចុះផ្សាយរបស់សារព័ត៌មានខាងលើក៏បានបញ្ជាក់ច្បាស់ៗដែលថា ក្រុមហ៊ុន​អចលនទ្រព្យ Whaf Holdings និង Nan Fung Group ទើបតែបានចេញលក់នូវកន្លែងសម្រាប់ចតរថយន្ត នៅឯតំបន់​ Mount Nicholson ដោយដាក់លក់ជាផ្លូវការក្នុងតម្លៃ ១.៣​លាន​ដុល្លារ​អាមេរិក សម្រាប់រថយន្តមួយគ្រឿង៕

ប្រភព៖ Kenh14

រូបតំណាង
Banner Content

Related Article

0 Comments

Leave a Reply