2022/08/11 at 1:12 PM
Banner Top
ក្មេងៗសុំចាញ់! Kim Hee Sun អាយុក្បែរ៤៥ឆ្នាំហើយ ឯសម្រស់វិញនៅតែស្អាតជាងវ័យ

កូរ៉េខាងត្បូង៖​ សារព័ត៌មាន Newsen បានរាយការណ៍ថានៅល្ងាចថ្ងៃទី ៤ ខែមិថុនា Kim Hee Sun បានបង្ហោះរូបថតជាច្រើនសន្លឹកដើម្បីស្វាគមន៍ចូលអាយុ ៤៤ ឆ្នាំនៅលើទំព័រផ្ទាល់ខ្លួនរបស់នាង។ តារាសម្តែងរូបនេះ ក៏នៅតែទទួលបានការចាប់អារម្មណ៍ និងភាពល្បីល្បាញដដែល ថ្វីបើមានតារាជាច្រើន វ័យក្មេង ស្រស់ស្អាត ជំនាន់ក្រោយ បានប្រឡូកក្នុងវិស័យសិល្បៈ ជាបន្តបន្ទាប់ក៏ដោយ។

តួឯកស្រីស្រូបនេះក៏បានបង្ហើបថា នាងតែងតែជឿជាក់លើខ្លួនឯងហើយមិនខ្លាចសញ្ញាធម្មជាតិនៃភាពចាស់ឡើយ។ នៅក្រោមការបង្ហោះនេះ មិត្តរួមការងារនិងអ្នកគាំទ្ររបស់នាងបានអបអរសាទរក៏ដូចជាសើរសើទៅលើ សម្រស់តារាស្រីវ័យ ៤៤ឆ្នាំរូបនេះ។ ខណៈពេលដែល នាងមានអាយុ ៤៤ ឆ្នាំទៅហើយតែ នាងនៅតែអាចរក្សាភាពយុវវ័យនិងភាពស្រស់ស្អាតដែលមនុស្សជាច្រើនប្រថ្នាចង់បាន៕

សូមទស្សនារូបភាពខាងក្រោម៖

Kim Hee Sun
Kim Hee Sun
Kim Hee Sun
Kim Hee Sun
Kim Hee Sun
Kim Hee Sun

ប្រភព៖ zingnews

Banner Content

Related Article

0 Comments

Leave a Reply