2022/08/17 at 2:10 PM
Banner Top
ស្អាតហើយចិត្តល្អទៀត! Taew ខំលក់បន្តោងយ័ន្តព្រះម៉ែនាគី​ ដើម្បីយកលុយទៅបរិច្ចាគដល់មន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ

ថៃ៖  ជាការពិតណាស់ តារាស្រីថៃដ៏មានឈ្មោះបោះសម្លេង Taew Natapohn កាលពីមួយខែមុននាងបានធ្វើឲ្យមហាជន និងហ្វេនៗដែលជាអ្នកនិយមគាំទ្រនាងមានការភ្ញាក់ផ្អើលជាខ្លាំងនាងបានប្រកាសលក់បន្តោងយ័ន្តព្រះម៉ែនាគី ការពារកូវីដ១៩ ដោយរូបនាងបានពីគេចផុតពីការឆ្លងជំងឺកូវីដ ដោយក្នុង១បន្តោងតម្លៃ ស្មើនឹង ៤៩៤០០រៀល រីឯស្ទីគ័រ រូបព្រះម៉ែនាគីវិញ បើកកម្ម៉ង់ ដោយលក់ក្នុងតម្លៃត្រឹមតែ ៧៨០០ រៀល តែប៉ុណ្ណោះ។  

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះៗ Taew បានបង្ហោះរូបជាមួយក្រុមគ្រួសារ ដោយបាននាំយកថវិការដែលបានមកពីការដាក់ប្រកាសលក់បន្តោងយ័ន្តព្រះម៉ែនាគីកាលពីមួយខែមុនបរិច្ចាគទៅមូលនិធិមន្ទីរពេទ្យ Ramathibodi ក្នុងគំរោងបង្ការ និងជួយស្ថានការណ៍ជាមួយនឹងការរីករាលដាលនៃជំងឺ COVID-១៩ ដែលមានទឹកប្រាក់សរុបចំនួន ៦,៤៣១ដុល្លារ។

ជាមួយនឹងការបង្ហោះរូបភាពនេះផងដែរ Taew ក៏បានធ្វើការអគុណដល់អ្នកដែលបានចូលរួមទាំងបន្តោងដែលនាងបានដាក់លក់នេះ ក៏ដូចជាការចូលរួមចំណែកធ្វើសប្បុរសធម៌មួយដែល ពីព្រោះរាល់ថវិការដែលនាងទទួលបានគឺនាងយកទៅបរិច្ចាគទាំងអស់៕

សូមទស្សនារូបភាពខាងក្រោម៖

Taew Natapohn
Taew Natapohn
Taew Natapohn
Banner Content

Related Article

0 Comments

Leave a Reply