2022/07/02 at 3:12 AM
Banner Top
ហួសចិត្ត! ខំចំណាយលុយរាប់ម៉ឺនវះកាត់មុខឲ្យដូច Fan BingBing តែបែរជាម្ចាស់គេប្ដឹងទៅវិញ

ហុងកុង៖ នារីជាអ្នកលក់ អនឡាញម្នាក់ត្រូវជាប់ចោទពីបទលួចចំលងផ្ទៃមុខគេ ក្រោយនាងបានព្យាយាមវះកាត់ទម្រង់មុខរបស់ខ្លួនឲ្យមានសណ្ឋានដូចនឹងកញ្ញា Fan BingBing តារាស្រីល្បីឈ្មោះរបស់ចិន ដែលនេះជាទោសរំលោភ​សិទ្ធិបញ្ញា​មុខ។

អ្នកលក់អនឡាញ

យោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន Sina ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ បានសរសេររៀបរាប់ថា នារីដែលបានរំលោភលើសិទ្ធបញ្ញាមុខខាងលើមានឈ្មោះថា​ Xinling មានអាយុប្រមាណជា ២៣ ឆ្នាំ មានមុខរបជាអ្នកលក់អនឡាញ និងជាអ្នកមានប្រជាប្រិយភាពលើបណ្ដាយសង្គមម្នាក់នៅក្នុងប្រទេសចិន។ តាមការចុះផ្សាយបានបន្ថែមទៀតថា ទម្រង់មុខរបស់នាងគឺស្ទើរតែដូចបេះដាក់នឹងតារាស្រីម្នាក់របស់ចិន គឹនាង Fan BingBing យ៉ាងណាមិញនាងក៏ទទួលស្គាល់ដែលថា នាងពិតជាកែរមុខតាមតារាស្រីវ័យ ៣៩ឆ្នាំនោះពិតមែន។

កាលពីដើមខែមិថុនា ឆ្នាំ២០២១ នេះផងដែរ អ្នកលក់អនឡាញរូបស្រស់នេះ ត្រូវតុលារការសម្រេចកាត់ក្ដីឲ្យសងជំងឺចិត្តទៅលើនាង Fan BingBing ជាទឹកប្រាក់៧ម៉ឺនដុលារ ហើយត្រូវកែរមុខឲ្យខុសពី Fan BingBing វិញ ព្រមទាំងសរសេរពាក្យសូមទោសចំពោះតារាស្រីនោះចំនួន២ខែជាប់គ្នា ទើបអាចធ្វើឲ្យនាង Fan BingBing ស្ងប់ចិត្តបាន៕

  ប្រភព៖ news.zing.vn ប្រែសម្រួល៖ រ៉ន សុផាន់ណា

Fan BingBing
Banner Content

Related Article

0 Comments

Leave a Reply

ពាណិជ្ជកម្ម

telegram : 066 74 3388