ហុងកុង៖ Yang Mi ជាតារាស្រីដ៏ឆ្នើមម្នាក់ដែលមានឈ្មោះបោះសំលេងមិនធម្មតាទេក្នុងវិស័យភាពយន្ត ចំណែកតម្លៃខ្លួនរបស់នាងក៏ថោកប៉ុន្មានដែលសម្រាប់ការចេញថតម្ដងៗ ទាល់តែផលិករហ៊ានចំណាយណាស់បានអាចជួលនាងទៅសម្ដែងបាន។ ថ្វីបើជាតារាល្បី ជាតារាជើងចាស់ តែក៏មិនប្រាកដថាអាចទទួលបាននូវអ្វីដែលខ្លួនចង់បាននោះទេ។ តួយ៉ាង ដូចជាកាលពីពេលថ្មីៗនេះផងដែរ យោងតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន Baidu កាលពីថ្ងៃទី៣១ ឧសភា ម្សិលមិញនេះបានរាយការណ៍អំពីកម្មវិធីធំមួយនៅក្នុងប្រទេសចិន ដើម្បីស្វែងរកតារាស្រីឆ្នើមប្រចាំឆ្នាំ តែជាលទ្ធផល Yang Mi បែរជាមិនមានឈ្មោះក្នុងព្រិត្តការណ៍ ដណ្ដើមពានតារាសម្ដែងស្រីឆ្នើមបំផុតប្រចាំឆ្នាំទៅវិញ។
តាមការបញ្ជាក់របស់សារព័ត៌មានខាងលើបានបង្ហើបថា តាមពិត Yang Mi បានធ្លាប់ពីការប្រកួតតាំងពីមុនឈានមកដល់វគ្គផ្ដាច់ព្រ័ត្តមកម្ល៉េះ ហើយតារាដែលជាប់បន្តនៅវគ្គផ្ដាច់ព្រ័ត្តនៅថ្ងៃប្រព្រឹត្តកម្មវិធីនោះរួមមាន Ni Ni, Tong Yao, Tan Song Yun, A Lim Jan និង Ni Tian។ សូមបញ្ជាក់ដែលថាកម្មវិធីនេះមិនមែនការបោះឆ្នោតពីអ្នកគាំទ្រនោះឡើយ ពោលគឺជាការសម្រេចចិត្តដាក់ពិន្ទុទាំងស្រុងរបស់ គណកម្មការម្ដង៕


ប្រភព៖ news.zing.vn