កូរ៉េខាងត្បូង៖ តារាសម្ដែងស្រីអ្នកនាង Song Hye Kyo តែងតែចំណាយប្រាក់រាប់សិបលានដុលារសម្រាប់ការវិនិយោគទៅលើអចលទ្រព្យគ្រប់ប្រភេទនារយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ តាមតួលេខប៉ាន់ស្មានតារាស្រីវ័យ ៤០ឆ្នាំរូបនេះមានប្រាក់សរុបប្រមាណជា ៣១លានដុលារឯណោះ តែនេះគ្រាន់តែជាការប៉ាន់ស្មាននោះទេ តែតាមពិតទៅលុយរបស់នាងអាចមានច្រើនជាងនេះដល់ទៅពីរដង។

បើតាមការចុះផ្សាយរបស់សារព័ត៌មាន Newsen កាលពីថ្ងៃទី២៨ ឧសភា ដោយបានបញ្ចាក់នៅលើចំណងជើងអត្ថបទច្បាស់ៗថា តារាស្រីលំដាប់ A ប្រចាំប្រទេសកូរ៉េខាងត្បូងរូបនេះបានជះលុយ១៩លានដុលារអាមេរិច សម្រាប់ការទិញផ្ទះថ្មីមួយរបស់នាង ហើយគោលបំណងដែលនាងទិញផ្ទះនេះគឺដើម្បីលក់វិញនៅថ្ងៃក្រោយដើម្បីទទួលប្រាក់ចំណេញ។ តាមការបញ្ជាក់បន្ថែម ផ្ទះនោះ មានកម្ពស់៥ជាន់ ក្រោមដីមាន២ជាន់ លើដីមាន៣ជាន់ ហើយស្ថិតក្នុងតំបន់ Hannam The Hill ដែលជាតំបន់ផ្ទះថ្លៃបំផុតនៅក្នុងទីក្រុងសេអ៊ូល ហើយមានតែអ្នកមានៗនិងតារាល្បីប៉ុណោ្ណះដែលអាចទិញផ្ទះនៅតំបន់នោះបាន ព្រោះថាមវាមានតម្លៃថ្លៃកប់ពពកតែម្ដង បើធៀបនឹងកន្លែងដទៃទៀត៕



ប្រភព៖ Kenh14 ប្រែសម្រួល៖ រ៉ន សុផាន់ណា