ថៃ៖ ទោះបីជានៅផ្ទះក៏ដោយ ប៉ុន្តែ គ្រួសាររបស់ តារាស្រី Lydia និង ស្វាមី លោក Matthew ពិតជាមានក្ដីសុខខ្លាំង ដោយតែងតែចេញមកធ្វើសកម្មភាពកម្សាន្ត មិនឈប់ឈរ ឲ្យហ្វេនៗជាច្រើនបានទស្សនា ផងដែរ។
ដោយឡែក ថ្មីៗនេះ តារាស្រីរូបនេះ ព្រមទាំងស្វាមី បានបង្ហាញពីសកម្មភាពថ្មីមួយទៀតហើយ ដែលពួកគេទាំងពីរនាក់បាននាំហ្វេនៗជាច្រើន ឲ្យបានឃើញពីទិដ្ឋភាពផ្ទះថ្មីយ៉ាងស្កឹមស្កៃ ដែលកំពុងតែសាងសង់ជិតរួចរាល់។
ក្នុងនោះដែរ អាចនិយាយបានថា ផ្ទះថ្មីរបស់អ្នកទាំងពីរមួយនេះ ពិតជាស្រស់ស្អាត អមដោយអាងហែលទឹក និងមានទីធ្លាធំទូលាយសម្រាប់លេងកម្សាន្ត ថែមទៀតផង។ យ៉ាងណាមិញ បើទោះជា នៅមិនទាន់រួចរាល់ក៏ពិតមែន ប៉ុន្តែនៅតែមើលឃើញពីភាពស្រស់ស្អាតពីខាងក្រៅ ដែលកំពុងតែធ្វើឲ្យហ្វេនៗជាច្រើនចង់ឃើញទិដ្ឋភាពក្នុងផ្ទះរបស់អ្នកទាំងពីរ ក្នុងពេលឆាប់ៗនេះ៕
សូមទស្សនារូបភាពខាងក្រោម៖







