ថៃ៖ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គ្រប់គ្នាជាអ្នកលេងបណ្ដាញសង្គម ជាពិសេសយុវវ័យបាននាំគ្នាវែកញែក ព្រមទាំងស៊ែរតៗគ្នាអំពីសាច់រឿងដ៏ក្ដៅគគុកមួយរបស់ថៃ ដែលមានចំណងជើងថា «Girl From Nowhere» ដោយសាច់រឿងទាំងមូល ផលិតករបានដកស្រង់ចេញពីជីវិតពិតជាក់ស្ដែងរបស់យុវវ័យនាពេលបច្ចុប្បន្ន មកធ្វើការសម្ដែងឡើងវិញ ដោយគ្រប់ទាំងអស់ ពិបាកនឹងរ៉ាយរាប់។ ចំណែកតួរឯកស្រីក្នុងរឿងនេះវិញ ដែលគ្រប់គ្នាបានស្គាល់ថាជា Nanno នោះ ឈ្មោះពិតរបស់នាងគឺ Kitty Chicha ជាតារាសម្ដែងទើបតែរះរបស់ថៃ។

ថ្ងៃនេះ យើងនឹងនាំលោកអ្នកមកដឹងរឿងពិតក្រោយឆាករបស់នាងទាំង ១០ចំណុច ដែលជឿថាភាគច្រើនគឺលោកអ្នកពុំធ្លាប់បានដឹងពីមុនមកនោះទេ៖
- Kitty Chicha កើតនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៩៣ នៅក្នុងទីក្រុងបាងកក ប្រទេសថៃ។
- នាងទទួលបានការសិក្សាសិក្សាថ្នាក់វិទ្យាល័យ ក្រោមកម្មវិធីសិក្សា ចក្រភពអង់គ្លេស British Curriculum (IGCSE) នៅអាយុ ១៥ឆ្នាំ។ ចំណែកឧត្តមសិក្សាបានបញ្ចប់នៅមហាវិទ្យាល័យ Faculty of Business Assumption University និង Faculty of Law Ramkhamhaeng University។
- ថ្វីបើនាងទើបតែមានភាពល្បីល្បាញក្ដី ប៉ុន្តែ Kitty ចូលសិល្បៈតាំងពីឆ្នាំ ២០១០ មកម្ល៉េះ។
- នាងធ្លាប់គិតថាចង់សម្លាប់ខ្លួន ព្រោះពាក្យវាយប្រហារពីអ្នកលេងបណ្ដាញសង្គម មកកាន់នាងជារឿយ។
- ជំនាញនាងគឺ ការសរសេរ Script បន្ទាប់ពីអាជីពជាតារាសម្ដែង និងចម្រៀង។
- នាងគឺជាមនុស្សរួសរាយ និងចូលចិត្តបង្កបរិយាកាសរីករាយ ចូលចិត្តធ្វើឲ្យគ្រប់គ្នាញញឹម។
- មនុស្សអំនួតគឺជាសត្រូវរបស់ Kitty។
- Kitty តែងដាស់តឿនអ្នកគ្រប់គ្នាថា ត្រូវរស់ជាខ្លួនឯង កុំព្យាយាមធ្វើអ្វីដើម្បីតែផ្គាប់ចិត្តអ្នកដទៃ។
- សត្វដែលនាងស្រលាញ់បំផុតនោះគឺ ឆ្មា។
- Ploy Cherman និង Tai Penpak ជាតារាក្នុងដួងចិត្តរបស់ Kitty ៕


ប្រភព៖ Cosmopolitan ប្រែសម្រួល៖ រ៉ន សុផាន់ណា