កូរ៉េខាងត្បូង៖ BLACKPINK ជាឈ្មោះក្រុមចម្រៀង K-pop របស់កូរ៉េ ដែលមានប្រជាប្រិយភាពខ្លាំងលើផ្នែកចម្រៀង ជុំវិញសកលលោក។ ថ្វីបើជាតារាល្បី មានលុយចាយពេញៗដៃ មានគេស្គាល់ច្រើនក្ដី តែពួកគេហាក់មិនចោលទម្លាប់សន្សំសំចៃនោះទេ ហើយនេះជាអ្វីដែលពួកគេតែងតែធ្វើជារឿយៗកន្លងមក រហូតមកដល់សព្វថ្ងៃក៏នៅតែធ្វើ៖

- Jisoo និយាយឲ្យអ្នកលក់អាណិត ពេលដើរផ្សារទិញទំនិញម្ដងៗដើម្បីទទួលបានតម្លៃទាប។
- Jennie ញ៉ាំទឹកដោះគោហួសថ្ងៃកំណត់ បើទោះបីលុយចាយពេញៗដៃក្ដី។
- Rosé រាល់ថ្ងៃនេះ នាងប្រើ Data Usage ដើម្បីសន្សំសំចៃ។
- សុំគេឲ្យបញ្ចុះតម្លៃពេលទិញអ្វីដែលខ្លួនចង់បាន ព្រោះចង់បានតម្លៃថោក៕
ប្រភព៖ Koreaboo ប្រែសម្រួល៖ រ៉ន សុផាន់ណា

