រាជធានីភ្នំពេញ ៖ ដោយសារតែ ខានទៅលេងគ្រួសាររយៈពេលយូរដែរហើយនោះ តារាចម្រៀង សុគន្ធ និសា សម្រេចចិត្តថា នឹងទៅរស់នៅជាមួយស្វាមី នៅសហរដ្ឋអាមេរិកដែល កាលពីប៉ុន្មានខែមុននេះ តែយ៉ាងណាក្តី តារាស្រីរូបនេះ ក៏បញ្ជាក់ច្បាស់ថា នឹងត្រលប់មកកម្ពុជាវិញដែរ។
ដោយសារតែ ការរីករាលដាលនៃជំងឺកូវីដ១៩ មិនមានមាននៅតែកម្ពុជាឡើយ សូម្បីតែសហរដ្ឋអាមេរិក ក៏ការចម្លងមេរោគនេះ ក៏កំពុងចោទជាបញ្ហាផងដែរ ជាហេតុធ្វើឲ្យអ្នកគាំទ្រ មិនសូវបានឃើញ តារាស្រីរូបនេះ បានធ្វើការដើរកម្សាន្ត ខ្លាំងណាស់។ ផ្ទុយទៅវិញ ថ្មីៗនេះ គ្រាន់តែឃើញហើយ អ្នកគាំទ្រញញឹមស្ងួតជើងធ្មេញតែម្តង ដោយសារតែ រូបភាពជះចំហាយភាពផ្អែមល្អែម និងសម្រស់ដ៏ក្មេងខ្ចីរបស់ តារាស្រីរូបនេះ។
គួរបញ្ជាក់ថា មិនឲ្យផ្អែមល្អែមកើតដែរ បើគូស្វាមីភរិយាមួយគូនេះ អ៊ុំទូកជិះ២នាក់ មើលទីក្រុង យ៉ាងរំភើយ ហើយមិនតែប៉ុណ្ណោះ ស្នាដៃថតរូបរបស់ស្វាមីក៏ចំណានទៀត គ្រប់ប៉ុស្តស្អាតបែបទាក់ទាញ តែម្តង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖






