កូរ៉េខាងត្បូង៖ ឈរលើវិធីជាតារាសម្ដែងមានអាយុកាលច្រើនឆ្នាំ បទពិសោធន៍សម្ដែងមានគ្រប់រសជាតិ តារាស្រីមុខក្មេងជាងអាយុកញ្ញា Song Hye Kyo ថ្វីបើឆ្នាំនេះអាយុក្បែរ៤០ឆ្នាំហើយក្ដី តែកញ្ញា ជាប់ឈ្មោះជាតារាស្រីស៊ីថ្លៃមិនចាញ់តារាហូលីហ្វូតប៉ុន្មាននោះទេ ដោយគ្រាន់តែរូបដែលគេជួលនាងផុសក្នុងបណ្ដាយសង្គមនានានាងទាតម្លៃខ្លួន ជាងកន្លះលានដុលារអាមេរិចឯណោះ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Women’s Wear Daily កាលពីថ្ងៃទី៣០ ម្សិលមិញនេះ។

យ៉ាងមិញ ថ្វីបើតម្លៃខ្លួនខ្ពស់មែនពិត តែអ្នកចុចតាមដានទំព័រ IG របស់ Song Hye Kyo មិនមែនតិចឯណា ពោលគឺច្រើនដល់ថ្នាក់នឹកស្មានមិនដល់គឺមានរហូតដល់ ១១លាននាក់ ដូចច្នេះហើយបានជាតម្លៃខ្លួនរបស់នាងតម្លៃ ពេលជួលឲ្យផុសរូបក្នុងទំព័ររបស់នាងម្ដងៗ។ ថ្វីបើតម្លៃខ្លួនថ្លៃ តែអ្នកចង់ឲ្យនាងផ្សាយពាណិជ្ជកម្មឲ្យមិនតិចនោះទេ តែត្រូវនាងបដិសេធទៅវិញ ដោយនាងទទួលតែការផ្សាយតិចតួចប៉ុណ្ណោះ និងប្រេនដែលល្បីៗដែលនាងធ្លាប់ធ្វើការជាមួយនាពេលកន្លងមក៕
ប្រភព៖ news.zing.vn ប្រែសម្រួល៖ រ៉ន សុផាន់ណា

