2022/08/11 at 1:13 PM
Banner Top
កាន់តែវែងឆ្ងាយ! ឌួង ឆាយ ទម្លាយថា អតីតភរិយាខ្លួន បម្រុងនឹងធ្វើរឿងនេះ ដាក់គ្រួសារលោកទាំងម្តាយ ទាំងកូន

រាជធានីភ្នំពេញ ៖ ល្បីមិនធម្មតាឡើយ ករណីប្តឹងលែងលះរបស់ អតីតភរិយា លោក ឌួង ឆាយ បានធ្វើឲ្យមហាជន ភ្ញាក់ផ្អើលជាខ្លាំង ព្រោះកន្លងមក អ្នកទាំំងពីរ បានក្លាយជា គូស្វាមីភរិយា គម្រូដែលមានមនុស្សជាច្រើនប្រាថ្នាចង់បាន សេចក្តីយ៉ាងដូច្នេះ តែផ្ទុយទៅវិញ ក្រដាសមិនអាចខ្ចប់ភ្លើងបាន ធ្វើឲ្យសង្គមមួយនេះ ដឹងរឿងហេតុពិត ក្នុងគ្រួសារ ក្រោយកាមេរ៉ាយ៉ាងច្បាស់។

ក្រោយឆ្លងកាត់ព្យុះភ្លៀងជាច្រើន មហាជនសម្គាល់ឃើញថា លោក ឌួង ឆាយ សមតែទទួលពិតមែន ចាត់ទុកថា នេះជាអ្វីដែលគាត់ធ្លាប់ធ្វើឲ្យគ្រួសារ មានស្នាមអតីតគួរឲ្យខ្លោចផ្សា តែរហូតដល់ពេលនេះ រឿងហេតុមិនត្រូវបញ្ចប់ឡើយ ថ្មីៗនេះ លោក ឌួង ឆាយ ត្រូវបា​ន អតីតភរិយាខ្លួន បម្រុងនឹងប្តឹងលោកដាក់គុកមិនអស់ចិត្ត នៅចង់ធ្វើរឿងនេះ ដាក់ម្តាយលោកថែមទៀត។

គួរបញ្ជាក់ថា នេះបើតាម ការប្រាប់ឲ្យដឹងពី លោក ឌួង ឆាយ ដែលបានបញ្ជាក់យ៉ាងដូច្នេះថា ៖ខ្ញុំបាននិយាយសូមទោសអស់ហើយ នាងប្តឹងចង់ដាក់គុកខ្ញុំមិនអស់ចិត្តនៅប្តឹងម្តាយខ្ញុំទៀតទាំងដែលនាងនិយាយបរិហាកេរ្តិ៍ម្តាយខ្ញុំលើកមុនគាត់មិនទាំងប្តឹងនាងផង។ ខ្ញុំពិតជាមិនដឹងថាត្រូវនិយាយយ៉ាងមិចអោយសមនឹងទង្វើរបស់នាង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

លោក ឌួង ឆាយ
អតីតភរិយា
Banner Content

Related Article

0 Comments

Leave a Reply