រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា ករុណា ពេជ្រ ទើបនឹងទិញផ្ទះតម្លៃខ្ទង់ ៤០ម៉ឺនហើយ ទើបរៀបចំប្រដាប់បាន រួចរាល់ក្នុងពេលថ្មីៗនេះ ជាមួយគ្នានេះ ដូចការបញ្ជាក់ពីមុនរួចហើយថា ចុងខែឧសភានេះ តារាប្រុសរូបនេះ នឹងទៅយកឪពុកពីផ្ទះចាស់ មករស់នៅផ្ទះថ្មី ធំស្កឹមស្កៃ រស់នៅជាមួយគ្នា ២នាក់ឪពុកកូន។
តែយ៉ាងណាក្តី បើទោះបី តារាចម្រៀងប្រុសរូបនេះ តែងបង្ហាញភាពកត្តញ្ញូជាមួយឪពុកហូរហែ ក៏ពិតមែន តែគួរឲ្យអាណិតនោះគឺ ឪពុកមិនអាចចងចាំថា នរណាជានរណាឡើយ ដោយសារតែជំងឺស្លាប់មួយចំហៀងខ្លួននេះ ខ្លួនបានត្រឹមសុំឲ្យអភិនិហា ជួយឲ្យឪពុកអាចចំណាមុខកូនប្រុសបាន ។
គួរបញ្ជាក់ផងដែរថា ករុណា ពេជ្រ បានសរសេររៀបរាប់យ៉ាងដូច្នេះថា ៖រំភើបណាស់ ប៉ា អើយ… ប៉ា ពិតជារងចាំចូលនៅផ្ទះថ្មីយើងមែន ប៉ា…ទឹកភ្នែកមិនដឹងខ្លួន យើងហ្នឹងរស់នៅផ្ទះនេះជាមួយគ្នារហូតណា ប៉ា ណា…ហេង ហេង …. លាភ ជយ័ ថ្ងៃល្អ សូមអោយមានអភិនិហា អោយប៉ាខ្ញុំ បានស្គាល់ខ្ញុំ មួយម៉ោងមក ….៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖




