ថៃ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព នាង Aum Patcharapa និងកម្លោះសង្ហា លោក Pok Phornprapha គឺមានទំនាក់ទំនងស្នេហា រវាងគ្នា និង គ្នា ហើយក៏បានប្រកាសជាសាធារណៈរួចមកហើយដែរ ។
ទទ្ទឹមនឹងនេះ តារាសម្តែងស្រីថៃល្បីឈ្មោះ Aum ក៏កាន់តែបើកចំហរអំពីទំនាក់ទំនងខ្លួន ជាមួយ កូនប្រុសរបស់គ្រួសារសេដ្ឋីថៃ លោក Pok Phornprapha ដែលត្រូវបានស្គាល់ថាជាបងប្អូនប្រុសរបស់ ហាយសូ Pranai ផងដែរ។
យ៉ាងណាមិញ មួយរយៈនេះ កំពូលតារាសិចស៊ី Aum បានបង្ហាញខ្លួនជាញឹកញាប់នៅលើបណ្ដាញសង្គម Instagram។ លើសពីនេះអ្វីដែលគួរឲ្យចាប់អារម្មណ៍ Aum ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល ព្រោះអ្នកគាំទ្រ មិននឹកស្មានថានាងចេញមកបង្ហោះរូបភាពជាមួយគូស្នេហ៍ ពោលគឺគេកម្របានឃើញនាង ចេញមកបង្ហាញភាពផ្អែមល្ហែមបែបនេះ ជាមួយ Pok Phornprapha ណាស់ ហើយរួមជាមួយរូបថតនេះជាមួយឆ្កែគួរឱ្យស្រលាញ់ចំនួន ៣ ក្បាលផ្សេងទៀត ដែលគ្រាន់តែមើលរូបភាពក៏មានក្តីសុខដែរ៕
សូមទស្សនារូបភាពខាងក្រោម៖





