2022/08/11 at 1:35 PM
Banner Top
មនុស្សស្រីមានចរិក៣ប្រភេទ ដែលជួយឲ្យគ្រួសារថ្កុំថ្កើន

នាមជាភរិយា នាមជាកូនស្រី នាមជាម្ដាយ តែងតែតស៊ូគ្រប់បែបយ៉ាងដើម្បីធ្វើយ៉ាងណាឲ្យគ្រួសាររបស់ខ្លួនមានសុភមង្គល មានញាតិមិត្តអ្នកផងរាប់អាន ទៅណាមកណាគេគោរពឲ្យតម្លៃ ហើយពួកគាត់តែងតែធ្វើគ្រប់យ៉ាងដើម្បីធានាថា គ្រួសារមួយនេះមានភាពកក់ក្ដៅជាដរាប។

នារីដែលតែងតែធ្វើឲ្យគ្រួសារថ្កុំថ្កើនមិនមែនសុទ្ធតែមានគ្រប់គ្នានោះទេ​ យ៉ាងណាក៏ត្រូវឲ្យគេមានគំនិត៣នេះនៅក្នុងខ្លួនសិន។

១. ចេះ​គិត​វែង​ឆ្ងាយ 

មុនសម្រេចចិត្តថាត្រូវធ្វើអ្វីមួយត្រូវគិតឲ្យបានគ្រប់ជ្រុងជ្រោយ ហើយវិភាគថាតើវាហ្នឹងផ្ដល់ផលវិជ្ជុមាន និងអវិជ្ជមានអ្វីខ្លះដល់យើងពេលធ្វើរឿងនោះចេញទៅ។ រឿនគិតវែងឆ្ងាយទៅថ្ងៃខាងមុខ មនុស្សជំពូកនេះ តែងតែគិតច្រើនជាងមនុស្សធម្មតា េព្រោះគាត់តែងតែយល់ថាពេលមានបញ្ហាគ្មានអ្នកណាជួយយើងបានឡើយ ក្រៅពីខ្លួនឯងនោះ។

២. អត់​ធ្មត់ខ្ពស់

រក្សាជំហរមិនឆេវឆាវ មិនតបតជាមួយសម្ដីដែលគ្មានបានការ យកពេលវេលាមានតម្លៃ មកធ្វើកិច្ចការដើម្បីគ្រួសារមានភាពរីកចម្រើន។ បើប្ដីឈ្លោះប្រពន្ធឲ្យខំអត់ ចាំឈប់មួម៉ៅដាក់គ្នាចាំអង្គុយជជែកគ្នាស្វែងរកដំណោះស្រាយ ដោយធ្វើយ៉ាងណានិយាយគ្នាក្នុងនាមជាអ្នកបានរៀនសូត្រ កុំប្រើដៃជើង ហឹង្សារដាក់គ្នាវាគ្មានចម្រើនទេ។

៣.  ចេះ​យោគយល់​គ្នា

រឿងខុសកន្លងហួសទៅហើយ កុំរំលឹកវាមកទៀតធ្វើអី។ បើដឹងថាខ្លួនបានធ្វើខុស ហេតុម្ដេចមិនខំប្រឹងកែរតម្រូវវាឡើងមកវិញទៅ? រឿងអ្វីក៏ដោយបើចេះស្ដាប់គ្នាតែបន្តិច នោះដំណោះស្រាយច្បាស់ជាមាន រៀនស្ដាប់គេខ្លះផង មិនមែនគ្រប់យ៉ាងអ្នកសុទ្ធតែគិតត្រូវនោះទេ៕

ប្រភព៖ Phunutoday  ប្រែសម្រួល៖ មន្នី រចនា

Banner Content

Related Article

0 Comments

Leave a Reply

ពាណិជ្ជកម្ម

អ្នកប្រហែលចូលចិត្ត

ប្ដីល្អកម្ររកបាន! ទើបតែទិញមាសអស់១០ម៉ឺនដុលារថ្មីៗ សម្រាប់តែថ្ងៃនេះ សួស វីហ្សា ត្រូវស្វាម៉ីដឹកដៃទិញវីឡាថ្មីប៉ុន្មានខ្នងបន្ថែមទៀត
“เจนนี่” โต้มือที่สามทำเลิก “เนเงิน” ตอบชัดคบกับตำรวจหนุ่ม “ยิว” จริงไหม
សូមឪពុកម្ដាយទាំងអស់ប្រុងប្រយ័ត្ន! ក្មេងតូច​ម្នាក់ ឈ្លក់​សរសៃមីចូល​​ក្នុង​​រន្ធ​ច្រមុះ បណ្ដាលឲ្យស្លាប់ភ្លាមៗ ខណៈ​ពេលហូបមី
មនុស្សកុំមើលងាយមនុស្ស! ធ្លាប់តែរកព្រឹកខ្វះល្ងាច ស្រាប់តែថ្ងៃនេះ  ចាន់ សម័យ ក្លាយជាអគ្គនាយកក្រុមហ៊ុនធំមួយ
ម្ចាស់បទ “Are you ok​?” តន់ ច័ន្ទ​សី​ម៉ា ចេញ​មុខទទួលកំហុសសុំទោសជាសាធារណៈទៅកាន់មហាជន ក្រោយផ្ទុះ​ការ​រិះគន់​យ៉ាងចាស់ដៃ
telegram : 066 74 3388