2022/08/17 at 3:19 PM
Banner Top
ចូលរួមរំលែកទុក្ខផង! តារាចម្រៀងជើងចាស់ សុិន ឧត្តមផល្លា ទទួលមរណភាពហើយ មុននេះបន្តិច

ភ្នំពេញ: ពុកម៉ែ បងប្អូន និងប្រិយមិត្ត ពិតជាបានស្គាល់នៅអតីតតារាចម្រៀងដ៏ល្បីអ្នកនាង សុិន ឧត្តមផល្លា ដែលបានទទួលមរណភាពនៅវេលាម៉ោង៧: ៣០ នាទីព្រឹកថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០២១ នេះបើយោងតាមការបញ្ជាក់ពីមិត្តរួមសិល្ប:របស់អ្នកនាង និងកូនស្រីរបស់អ្នកនាង យ៉ាងដូច្នេះថា :

  អ្នកនាង សុិន ឧត្តមផល្លា

RIP សូមចូលរួមរំលែកទុក្ខដ៍ក្រៀមក្រំចំពោះមរណភាពតារាចម្រៀង សុិន ឧត្តមផល្លា ដោយសារជំងឺមហារីកកូនកណ្ដុរនៅព្រឹកថ្ងៃទី ២៨ ឧសភា ២០២១ វេលាម៉ោង ៧.៣០នាទីព្រឹកនេះ… សង្ខាមិនទៀងមែនព្រោះខ្ញុំទេីបតែនិយាយជាមួយគាត់តាមឆាតប៉ុន្មានថ្ងៃមុនសោះ ប្អូនស្រីថាគាត់នឹងមិនអីទេអ្វីៗនឹងប្រសេីរទ្បេីងតែពេលនេះប្អូនទៅបានសុខហេីយ…លោក ភីលីពម៉ាក់អើយម៉ាក់ ម៉ាក់ដាច់ចិត្តម្លេះម៉ាក់ ប្រហែលម៉ាក់ហត់ហើយម៉ាក់ចង់សម្រាកហើយការសន្យាថានឹងវិលមកវិញរបស់ម៉ាក់ក៌លែងមានប្រសិទ្ធភាពហើយមនុស្សល្អដូចម៉ាក់ប្រាកដជាឡើងឋានសួគ៌ហើយ ម៉ាក់សម្រាកចុះណាម៉ាក់🙏🙏កូនស្រីរបស់អ្នកនាងសុិន ឧត្តមផល្លា

សូមបញ្ជាក់ផងដែលថា  អ្នកនាង សុិន ឧត្តមផល្លា បានទទួលមរណភាពហើយដោយសារជំងឺមហារីកកូនកណ្ដុរ ក្រោយពីបានចូលសម្រាកព្យាបាល កាលពីពេលកន្លងទៅថ្មីៗនេះ៕

Banner Content

Related Article

0 Comments

Leave a Reply