ហុងកុង៖ កុំកុំ ជាឈ្មោះតារាសម្ដែងចិនហុងកុងដ៏ឆ្នើមម្នាក់ ដែលប្រជាជនស្ទើរគ្រប់ស្រទាប់វណ្ណៈនៅកម្ពុជា ដែលស្គាល់រូបលោកមកជាហូរហែរ តាមរយះខ្សែភាពយន្តក្បាច់គុន និងភាពយន្តបែបបាញ់បោះ វាយប្រហារជាដើម។ ថ្វីបើអាយុនៅក្បែរ ៦០ឆ្នាំទៅហើយក្ដី តែសម្រស់លោក ហាក់មិនចាស់ទៅតាមអាយុសោះ ពោលគឺនៅតែសង្ហារដូចមុនដដែល ថ្វីបើលោកថែរក្សាសម្រស់និងសុភាពបានយ៉ាងល្អ។

បន្ទាប់ពីជោគជ័យខ្លាំងលើថ្នាលជាតារាសម្ដែងឈានមុខគេនៅហុងកុង តារាប្រុសរូបនេះហាក់មិនសូវខ្វះខាតរឿងលុយកាក់ប៉ុន្មាននោះទេ តួយ៉ាងដូចពីពេលថ្មីនេះផងដែរ លោកបានទិញផ្ទះម្ដងពីរតែម្ដង ក្នុងតម្លៃប្រមាណជា៥លានដុលារ នេះបើតាមការរាយការណ៍របស់សារព័ត៌មានចិន HK01 ដែលបានចុះផ្សាយនៅថ្ងៃទី២៥ ដោយសរសេរចំណងជើងធំៗថា ” ខណៈពិភពលោកកំពុងតែជួបវិបត្តិកូវីដវាយលុកនោះ ប្ដីប្រពន្ធកំពូលតារាសម្ដែងក្បាច់គុន Donnie Yen បានទិញថែមផ្ទះ២យ៉ាងស្ងាត់ៗ ” ។
តាមប្រភពដដែលបានបញ្ជាក់ថាផ្ទះដែលលោកបានទិញនោះមានតម្លៃរាប់លានដុលារឯណោះ ហើយផ្ទះទីមួយមានទំហំ ៥៧ម៉ែត្រការេ ថ្លៃ ២.១លានដុល្លារ និងផ្ទះទី២តម្លៃ ២.២លានដុល្លារ ។យ៉ាងណាមិញការចំណាយនេះអាចនឹងហុចផលឲ្យលោកវិញបើលោកគិតចង់លក់វាវិញពេលជំងឺកូវីដបានបញ្ចប់ ព្រោះខុនដូរដែលលោកបានទិញនោះពេលនេះកំពុងតែចុះថោកជាធម្មតា៕
ប្រភព៖ news.zing.vn ប្រែសម្រួល៖ រ៉ន សុផាន់ណា
