2022/08/17 at 3:09 PM
Banner Top
យ៉ាងហោចណាស់មនុស្សជាង ២០០ នាក់រងរបួស ដោយសាររថភ្លើងក្រោមដីបុកគ្នានៅគូឡាឡាំពួ

គូឡាឡាំពួ៖ សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថាមានមនុស្សជាង ២០០ នាក់បានរងរបួសក្នុងនោះមាន ៤៧ នាក់រងរបួសធ្ងន់ ខណៈរថភ្លើងរថភ្លើងធុនស្រាល ២ គ្រឿងបានបុកគ្នានៅផ្លូវក្រោមដីក្នុងទីក្រុងគូឡាឡាំពួរបស់ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃច័ន្ទ។

គ្រោះថ្នាក់នេះបានកើតឡើងនៅម៉ោងប្រហែល ៨ និង ៣០ នាទី។ សារព័ត៌មានក្នុងស្រុកបានដកស្រង់សំដីលោករដ្ឋមន្រ្តីដឹកជញ្ជូនម៉ាឡេស៊ី Wee Ka Siong ថារថភ្លើងក្នុងស្រុកបានបុកគ្នាជាមួយនឹងរថភ្លើងមួយគ្រឿងទៀតដែលដឹកមនុស្ស ២៣២ នាក់នៅលើខ្សែ Kelana Jaya Light Rail Transit (LRT) នៃផ្លូវក្រោមដីមួយនៅជិតស្ថានីយ៍ KLCC ខាងក្រៅនៃអាគា Petronas Towers ។

រដ្ឋមន្រ្តីដឹកជញ្ជូនម៉ាឡេស៊ីលោក Wee Ka Siong ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅឯស្ថានីយ៍

លោករដ្ឋមន្រ្តីបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅឯស្ថានីយ៍ថាមនុស្ស ១៦៦ នាក់បានរងរបួសស្រាលខណៈ ៤៧ នាក់បានរងរបួសធ្ងន់ ហើយអ្នករងរបួសខ្លះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ។ លោករដ្ឋមន្រ្តីបាននិយាយថារថភ្លើងទទេនេះគឺស្ថិតនៅលើការសាកល្បង។

លោកបាននិយាយថាឧប្បត្តិហេតុនេះគឺជាព្រឹត្តិការណ៍ដំបូងបង្អស់នៅក្នុងប្រវត្តិសាស្រ្តរយៈពេល ២៣ ឆ្នាំរបស់ LRT លោកបានបន្ថែមថាក្រុមពិសេសមួយនឹងត្រូវបានបង្កើតឡើងដើម្បីស៊ើបអង្កេតការប៉ះទង្គិចនេះ។

ទិដ្ឋភាពក្នុងគ្រោះថ្នាក់

ទន្ទឹមនឹងនេះដែរនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Muhyiddin Yassin បាននិយាយនៅលើបណ្តាញសង្គមថាលោកត្រូវបានគេជូនដំណឹងអំពីគ្រោះថ្នាក់នេះ ហើយថាមន្រ្តីសន្តិសុខនិងសង្គ្រោះបន្ទាន់កំពុងស្ថិតនៅកន្លែងកើតហេតុ។លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា លោកបានបញ្ជាឱ្យមានការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ៕

ទិដ្ឋភាពក្នុងគ្រោះថ្នាក់
ទិដ្ឋភាពក្នុងគ្រោះថ្នាក់

ប្រភព៖ Xinhua News

Banner Content

Related Article

0 Comments

Leave a Reply

ពាណិជ្ជកម្ម

telegram : 066 74 3388