2022/08/11 at 3:47 PM
Banner Top
ដាក់ពាក្យស្វែងរកការងារ​ធ្វើ​មិន​បាន ព្រោះ​គេ​ថា​អាក្រក់ បុរស​ម្នាក់​ជះ​២​ម៉ឺន​ដុល្លារ​កែ​មុខ​ទាំង​ស្រុង ប្លែកមិនគួរឲ្យជឿ

ប្រសិន​បើ​ម្ចាស់​សាមី​ខ្លួន​មិន​ចេញ​មុខ​ទទួល​ស្គាល់​នោះ​ទេ ហាក់​មនុស្ស​ជា​ច្រើន​ក៏​ជឿ​ដែរ​ថា រូប​ទាំង​២​នេះ​គឺ​ចេញ​មក​ពី​មនុស្ស​តែ​មួយ។នៅ​សម័យ​កាល​ជឿនលឿន​ដូច​បច្ចុប្បន្ន ការ​វះកាត់​កែសម្ផស្ស​លែង​ជា​តម្រូវ​ការ​សម្រាប់​តែ​ស្រី​ៗ​ហើយ ដោយ​មនុស្ស​ប្រុស​មួយ​ចំនួន​ដែល​ចង់​ជឿជាក់​ជាង​មុន ក៏​ពឹង​ផ្អែក​លើ​វិធី​នេះ​ដើម្បី​លើក​ភាព​ជឿជាក់​របស់​ខ្លួន​ផង​ដែរ។ ជាក់​ស្ដែង កាល​ពី​ពេល​ថ្មី​ៗ​នេះ បុរស​ម្នាក់​អាយុ​២៨​ឆ្នាំ ឈ្មោះ Do Van Quyen មក​ពី​ទីក្រុង​ហូជីមិញ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ក្រោយ​ពេល​លោក​បាន​ចែក​រំលែក​ដំណើរ​វះកាត់​កែ​សម្ផស្ស​របស់​ខ្លួន​លើ​បណ្ដាញ​សង្គម​ឲ្យ​អ្នក​គ្រប់​គ្នា​បាន​ដឹង។

តាម​នោះ​ដែរ ធំ​ដឹងក្ដី​ឡើង​ក្នុង​ខេត្ត​មួយ លោក​បាន​ធ្វើ​ដំណើរ​មក​ទីក្រុង​ដើម្បី​រក​ការងារ​ធ្វើ​ តែ​ដោយ​សារ​តែ​រូប​សម្បត្តិ​នៅ​មាន​កម្រិត គួប​ផ្សំ​នឹង​ការងារ​ដែល​លោក​ស្រលាញ់​តម្រូវ​ឲ្យ​មាន​រូបរាង​ស្អាត​នោះ គឺ​លោក​ត្រូវ​បាន​គេ​បដិសេធ​ទាំង​ស្រុង។ ដោយ​ហេតុ​នេះ​ហើយ លោក​ត្រូវ​ធ្វើ​ការពលកម្ម​ជាច្រើន​ដូច​ជា​រត់តុ ធ្វើ​ការ​ក្នុង​ក្លឹបរាត្រី​ដើម្បី​សន្សំ​លុយ​លើក​សម្រស់​ខ្លួន​ឯង។ ក្រោយ​ធ្វើ​ការ​៤​ឆ្នាំ បូក​រួម​នឹង​លុយ​ខ្ចី​គេ​ទៀត​នោះ លោក​បាន​សម្រេច​ចិត្ត​កែ​មុខ​ទាំង​ស្រុង​ដោយ​រួម​មាន ធ្វើ​ច្រមុះ ចង្ការ ភ្នែក កន្ទុយ​ភ្នែក ត្របក​ភ្នែក មាត់ និង​ធ្មេញ​ផង​ដែរ ដែល​សរុប​ជា​ទឹក​ប្រាក់​គឺ​ជិត​២​ម៉ឺន​ដុល្លារ។

លោក​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​កែ​រួច គ្រួសារ​លោក​មិន​ស្គាល់​លោក​ទេ ទាល់​តែ​លោក​ប្រាប់​ថា លោក​ទើប​មក​ពី​កែ​សម្ផស្ស​ទើប​ពួក​គេ​ភ្ញាក់​ព្រើត។ ក្រោយ​ពេល​មាន​រូប​សម្បត្តិ​ស្អាត​ជាង​មុន​ហើយ នៅ​ពេល​នេះ​ លោក​ចាប់​យក​អាជីព​ជា​ជាង​ផាត់​មុខ​អាជីព ក្រោយ​ហាត់​រៀន​អស់​ជា​ច្រើន​វគ្គ និង​មាន​អតិថិជន​ច្រើន​រក​លុយ​ឲ្យ​ផាត់​មុខ​ឲ្យ ព្រោះ​ជឿទុក​ចិត្ត​លើ​ស្នាដៃរបស់​លោក៕

ប្រភព៖ Blog Collectibles

Banner Content

Related Article

0 Comments

Leave a Reply