ថៃ៖ ដូចដែលលោកអ្នកបានដឹងស្រាប់មកហើយ ជំងឺកូវីដ១៩ បានរាលត្បាតឆ្លងស្ទើរតែទូទាំងពិភពលោកទៅហើយ មិនថាតែកម្ពុជានោះទេ តួយ៉ាងប្រទេសថៃក៏មិនណយប៉ុន្មាននោះដែរ ពោលគឺចំនួនអ្នកស្លាប់ នឹងអ្នកឆ្លងកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ គ្រប់គ្នានៅប្រទេសថៃ ម្នាក់ៗមានការព្រួយបារម្ភជាខ្លាំងពីជំងឺឆ្លងមួយនេះ ដោយមិនហ៊ានមានការជួបជុំអ្វីនោះឡើយ ដោយរក្សាកម្លាតពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តែប្លែកអ្វីតែដារាស្រីលំដាប់ជួរមុខរបស់ប្រទេសថៃ កញ្ញា Taew Natapohn បែរជារៀបចំកម្មវិធីជួបជុំជប់លៀងសប្បាយអឺងកងសម្រាប់ថ្ងៃកំណើតរបស់នាងទៅវិញ ខណៈប្រទេសនេះកំពុងរងការវាយលុកពីជំងឺកូវីដ១៩ជាខ្លាំង។

ហើយនេះមិនមែនជាលើកទីមួយទេ ដែលតារាស្រីវ័យ ៣២ឆ្នាំរូបនេះត្រូវប្រជាជនរិះគន់នោះ គឺមានបញ្ហាជាច្រើនលើកច្រើនសាររួចមកហើយ ខណៈរឿងចាស់នោះគឺនាងត្រូវជាប់ឃុំខ្លួនធ្វើចត្តាឡីស័ក តែនាងបែរជាដើរហើរទៅថតរូបនៅហាងកាហ្វេខាងក្រៅទៅវិញ ចំណែកមិត្តប្រុសនាងវិញក៏ប្រជាជនថៃមុខទុកមុខឲ្យដែរ ខណៈលោកក៏ចូលរួមកម្មវិធីខួបកំណើតនោះដែរ៕

ប្រភព៖ Eva ប្រែសម្រួល៖ មន្នី រចនា