2022/08/17 at 1:52 PM
Banner Top
មនុស្សកើតចំឆ្នាំទាំងបីនេះ ទោះជួបការលំបាកយ៉ាងណាក៏គេនៅតែអាចជោគជ័យក្នុងជីវិតនៅថ្ងៃខាងមុខ

អាចថាជាភ័ព្វសំណាងចំពោះបុគ្គលណាដែលកើតមកចំឆ្នាំទាំងបីខាងក្រោមនេះ បើទោះបីជីវិតពួកគេជួបរឿងលំបាកច្រើនខ្លាំងប៉ុណ្ណោ ភាពជោគជ័យនឹងរត់តាមពួកគេប៉ុណោ្ណះដែរ នេះអាចថាជានិស្ស័យទាំងពីកំណើតមកម្លេះ នេះបើយោងតាមការចុះផ្សាយរបស់ Eva។ ហើយឆ្នាំទាំងបីនោះរួមមាន៖

១. Leo(២២ កក្កដា – ២២ សីហា)

តាំងពីកំណើតមក មនុស្សកើតចំឆ្នាំនេះពុំសូវចេះដឹងរឿងអ្នកដទៃទេ ពោលគឺខិតខំយ៉ាងណាដើម្បីឲ្យជីវិតខ្លួនល្អប្រសើរ។ ការសម្រេចជោគជ័យរបស់អ្នកកើតចំឆ្នាំនេះ ពួកគេតែងតែប្រើសម្ថភាពផ្ទាល់ខ្លួនដើម្បីដណ្ដើមយកជ័យជំនះពីការងារទាំងឡាយ។

២. Scorpio – (២៣ តុលា – ២២ វិច្ឆិកា)

Scorpio មានអត្តចរិកប្លែកពីគេ ចូលចិត្តម្ចាស់ការលើខ្លួនឯង មិនប្រៀបខ្លួនឯងទៅអ្នកដទៃ ការរស់នៅមានរបៀបរៀបរយ។ តាំងតែពីស្គាល់ពន្លឺថ្ងៃមកអ្នកកើតចំឆ្នាំនេះ មានសំណាងស្ទើរតែគ្រប់រឿងតែម្ដង សំណាងដោយសម្ថភាពការខិតខំគ្មានដែនកំណត់ ហើយមានមនុស្សមិនតិចទេដែលតែងតែសរសើរ នឹងអបអរភាពជោគជ័យរបស់ពួកគេ។

៣. Aries – (២០ មីនា – ១៩ មេសា)

មានចិត្តក្លាហាន ហើយក៏មានមហិជ្ជតាខ្ពស់ថែមទៀត ជាចរិតពីកំណើតរបស់ Aries។ ពួកគេមានភាពចាស់ទុំជាងមនុស្សធម្មតា មិនចូលចិត្តការប្រៀបធៀប សូកប៉ាន់ ព្រមទាំងមានទំនួលខុសត្រូវខ្ពស់ផងដែរ ចំណែកការលំបាកធម្មតាៗមិនមែនជាឧបសគ្គសម្រាប់ពួគេនោះទេ៕

  ប្រភព៖ Eva ប្រែសម្រួល៖ រ៉ន សុផាន់ណា

Banner Content

Related Article

0 Comments

Leave a Reply