2022/08/17 at 3:23 PM
Banner Top
ក្ដៅៗ! បន្ទាប់ពីហ៊ានបើកកកាយស្ថានភាពប្រទេសក្នុងការប្រលង Miss Universe បវរកញ្ញា​របស់មីយ៉ាន់ម៉ា ​មិន​ហ៊ាន​វិលចូល​ស្រុកវិញទេ

បរទេស៖ យោងតាមការចុះផ្សាយរបស់  NYTimes បានឲ្យដឹងកាលពីពេលថ្មីៗនេះថា បវរកញ្ញា​ចក្រវាល មីយ៉ាន់ម៉ា​ដែលមានវ័យប្រមាណជា ២៣ឆ្នាំ បានជាប់ក្នុងបញ្ជីខ្មៅរបស់ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីនារីក្លាហានរូបនេះហ៊ាមលើកស្លាកធំៗដោយសរសេរថា Pray For Myanmar នៅ​​ក្នុង​វគ្គ​ប្រកួត​សម្លៀកប្រចាំប្រទេស។ ក្រោយការប្រកួតបានបញ្ចប់នារីរូបស្រស់ម្នាក់នេះ គ្មានគោលដៅថានឹងត្រូវទៅទីណាបន្តនោះទេ ពោលគឺកញ្ញាមិនហ៊ាននឹងវិលត្រឡប់ចូលប្រទេសកំណើតខ្លួនវិញបានឡើយ ដោយសារតែនាងអាចនឹងមានទោស ព្រោះនាងបានជាប់ឈ្មោះក្នុងការចាប់ខ្លួន បើសិនជានាងវឹលទៅមាតុប្រទេសវិញ។

គួររំលឹកដែលថា បវរកញ្ញា​ចក្រវាល រូបនេះក៏ជាសកម្មជនចូលរួមក្នុងការធ្វើបាតុកម្មយ៉ាងសកម្មផងដែលនៅប្រទេសម៉ីយ៉ាន់ម៉ា មុននាងត្រៀមខ្លួនមកប្រលង Miss Universe

  ប្រភព៖ news.zing.vn ប្រែសម្រួល៖ មន្នី រចនា

Banner Content

Related Article

0 Comments

Leave a Reply