ភ្នំពេញ៖ ការប្រកួត Miss Universe 2020 – 2021 បានបញ្ចប់ហើយបើគិតមកទល់នឹងថ្ងៃទី១៧ ខែមេសា នេះ តែកញ្ញានៅមិនទាន់អាចត្រឡប់មកកម្ពុជាបានវិញក្នុងពេលនេះភ្លាមៗនោះទេ ពោលគឺកញ្ញានៅមានភារកិច្ចសំខាន់មួយទៀតនោះគឺ ដើម្បីចូលរួមកម្មវិធីជួបជុំជាមួយបង ប្អូនសមាគមន៍ខ្មែរ រហូតដល់ចុងខែមិថុនា ទើបអាចត្រឡប់មកវិញបាន នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Roat Nimul Men ។

គួររំលឹកផងដែរថាសម្រាប់ឆ្នាំនេះម្ចាស់ម្កុដ Miss Universe 2020 – 2021 គឺបានទៅលើកញ្ញាឯក ដែលមកពីប្រទេស Mexico ក្រោយនាងឆ្លងកាត់ការជម្រុះជាច្រើនវគ្គ ហើយធ្វើបានល្អជាងកញ្ញាឯកដទៃទៀត ត្រង់វគ្គឆ្លើយសំនួរ។បើជាមិនបានជាប់ជ័យលេភីក្ដី តែ សារីតា ធ្វើបានល្អបំផុតក្នុងការប្រកួត ពោលគឺកញ្ញាបានខិតខំយ៉ាងល្អឥតខ្ចោះតែម្ដង៕


អត្ថបទ៖ មន្នី រចនា