2022/08/17 at 2:46 PM
Banner Top
ក្ដៅៗ! ទីបំផុត កូនប្រសារ ឧកញ៉ា ហេង សៀ  មានឈ្មោះថា ឃន ឈុនដារ៉ា ព្រមសូមទោស កញ្ញា មាន ពេជ្ររីតា ជាសាធារណៈហើយ

រាជធានីភ្នំពេញ៖ ពុកម៉ែបងប្អូនជ្រាបរួចមក រឿងរ៉ាវក្តីក្តាំងរបស់ ឧកញ៉ា ហេង សៀ និង ពិធីការិនីទូរទស្សន៍ MYTV មាន ពេជ្រ​រីតា កាន់តែរីកធំឡើង ក្រោយពីមានការចូលរួមចំណែកពីសំណាក់ កូនប្រសារ និងកូនស្រីបង្កើតខកញ៉ា ហេង សៀ។

នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ សមត្ថកិច្ចបានបញ្ជូនខ្លួនកូនប្រសារឧកញ៉ា ហេង សៀ ឈ្មោះ ឃន ឈុនដារ៉ា ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធីទៅតាមផ្លូវច្បាប់ ក្រោយចាប់ខ្លួនពាក់ព័ន្ធការប្រឌិតជួលមនុស្សឱ្យថត និងចែកចាយរូបភាពអាសអាភាស ក្នុងគោលបំណងបំផ្លាញកិត្តិយស ពិធីការិនីទូរទស្សន៍ កញ្ញា មាន ពេជ្ររីតា។

ដោយឡែក នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដីថ្លែងការណ៍មួយ ពាក់ព័ន្ធទៅនឹងសំណុំរឿងបុគ្គលឈ្មោះ ឃន ឈុនដារ៉ា កូនប្រសារឧកញ៉ា ហេង សៀ បន្ទាប់ពីបុគ្គលរូបនេះទទួលស្គាល់និងសុំទោសជាសាធារណៈ ដែលបានជួលមនុស្សឱ្យថតរូបក៏ដូចជា ចែកចាយរូបអាសអាភាស ដើម្បីបំផ្លាញកិត្តិយសកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ MYTV៕

ប្រភព៖ Khmerload

Banner Content

Related Article

0 Comments

Leave a Reply