2022/08/17 at 1:49 PM
Banner Top
ថោកទាបណាស់ឫគ្រាន់តែលក់ធុរ៉េន? មិនទុកយូរ បាន មុន្នីល័ក្ខ ឆ្លើយតបយ៉ាងចុកឈាមទៅកាន់អ្នករិះគន់ថាតារាធ្លាក់ខ្លួនដើរលក់ធុរ៉េន

ភ្នំពេញ៖ តារាចម្រៀងស្រី កញ្ញា បាន មុន្នីល័ក្ខ ជាតារាចម្រៀងមួយរូប ដែលកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីបណ្ដាទស្សនិកជន ជាមួយនឹង ទឹកដមសម្លេងដ៏ពីរោះរណ្ដំរបស់នាង ផងដែរ។

យ៉ាងណាមិញ ថ្មីៗនេះនាសម័កាលកូវីដកំពុងតែរាតត្បាតនេះ តារាចម្រៀងស្រីរូបនេះ បានបន្ថែមមុខរបរថ្មីមួយទៀត ដោយរូបនាងបានបង្ហោះលក់ផ្លែធុរ៉េនតាមបណ្តាញសង្គម និងទទួលបានការគាំទ្រ ព្រមទាំងមានការបញ្ជាទិញជាច្រើនផងដែរ។ ទន្ទឹមនឹងនោះ ស្រាប់តែមានបុគ្គលម្នាក់ចូលមកខមិនយ៉ាងដូច្នេះថា៖ តារាចម្រៀងដល់ថ្នាក់ធ្លាក់ខ្លួនដើរលក់ធុរ៉េនផងអ្នករិះគន់

ភ្លាមៗនោះ ស្រាប់តែកញ្ញា បាន មុន្នីល័ក្ខ បានឆ្លើយតបយ៉ាងចាស់ដៃទៅកាន់បុគ្គលនោះវិញថា៖ខមិនទាំងព្រឹកម៉ងបង សុំយោបល់ហ្វេនៗម្នាក់មួយម៉ាត់មក ធ្លាក់ខ្លួនរឺមិនធ្លាក់ខ្លួន គឺខ្ញុំទេបង ដែលដឹងច្បាស់បងប្រុស មុខរបរសុចរិត មិនមែនទៅឆក់ប្លន់គេទេបង បងកុំទៅថាអោយអ្នកផ្សេងចឹងណាបង សំរាប់ខ្ញុំ គឺមិនអីទេបង ខ្ញុំមិនខឹងទេ អគុណសំរាប់ពាក្យនេះ ដែលធ្វេីអោយខ្ញុំរឹតតែចង់រកសុីបន្ថែមទៀត។

សូមទស្សនារូបភាពខាងក្រោម៖

បាន មុន្នីល័ក្ខ
បាន មុន្នីល័ក្ខ
បាន មុន្នីល័ក្ខ ឆ្លើយតបទៅអ្នករិះគន់
Banner Content

Related Article

0 Comments

Leave a Reply