2022/08/17 at 3:25 PM
Banner Top
ពិតទេ? ឆាប់នេះ Fan Bingbing នឹងចូលរោងការ

ហុងកុង៖ មានអ្នកគាំទ្ររបស់អ្នកនាង Fan Bingbing មិនតិចទេដែលភ្ញាក់ផ្អើលនឹងដំណឹងដ៏ក្ដៅគគុកមួយ ក្រោយសារព័ត៌មានចិនមួយដែលមានឈ្មោះថា 163 បានសរសេរចំណងជើងធំៗនៅលើអត្ថបទរបស់ខ្លួនយ៉ាងដូចច្នេះថា “Li Chen បាន​ក្លាយ​ជា​អតីតកាល​ទៅ​ហើយ Fan Bingbing ត្រៀម​ចូល​រោងការ​ជាមួយ​សេដ្ឋី​វ័យ ៧១​ឆ្នាំ ឆាប់ៗនេះ“។

នៅក្នុងខ្លឹមសារទាំងស្រុងនៃអត្តបទនោះបានបើកកកាយមិនទុកមុខឲ្យអ្នកនាង  Fan Bingbing បន្តិចសោះនោះឡើយ ដោយសរសេររៀបរាប់ចំៗថា ​រាជិនី​សិល្បៈ​វ័យ ៤០​ឆ្នាំ ដែលអតីតភរិយារបស់លោក  Li Chen បាត់​បង់​ជំនឿ​លើ​ស្នេហាកន្លងមក តែ​ពេល​នេះ​នាង​ត្រៀម​ខ្លួន​រៀបការ​នឹង​សេដ្ឋី​វ័យ ៧១​ឆ្នាំ ដែល​ចាស់​ជាង​ឪពុក​របស់​នាងពីរដង ហើយបច្ចប្បន្ននាង​កំពុង​ពពោះ​ផង​ដែរ។

កូនក្នុងផ្ទៃរបស់ Fan Bingbing មើលទៅទំនងជាមានអាយុប្រមាណ៥ខែទៅហើយ ខណៈពោះរបស់អ្នកនាងធំឡើងៗគួរឲ្យកត់សម្គាល់។ ពាក់ព័ន្ធ​នឹង​ព័ត៌មាន​មួយ​នេះ ភាគី​របស់​តារាស្រី សាច់សរខ្ចី​​វ័យ ៤០ឆ្នាំ រូបនេះ មិន​ទាន់​ចេញ​មុខ​ឆ្លើយ​តប​អ្វី​ឡើយ ពោលគឹរក្សារភាពស្ងប់ស្ងាត់ដដែល បើទោះជាមានការិះគន់យ៉ាងចាស់ដៃយ៉ាងណាក្ដី៕

ប្រភព៖ Kenh14 ប្រែសម្រួល៖​ មន្នី រចនា

Banner Content

Related Article

0 Comments

Leave a Reply

ពាណិជ្ជកម្ម

telegram : 066 74 3388