ហុងកុង៖ យោងតាមការរាយការណ៍របស់សារព័ត៌មានចិន Sina បានបញ្ជាក់យ៉ាងដូចចេ្នះថា Yang Mi បានក្លាយជាតារានាំមុខគេ ដោយវ៉ាដាច់តារាជើងចាស់ តារារះថ្មី រហូតក្លាយខ្លួនជាតារាដែលមានឈ្មោះក្នុងតារាតម្លៃពាណិជ្ជកម្មរបស់តារាចិននៅក្នុងឆមាសទី១ ឆ្នាំ២០២១ ដែលតម្លៃខ្លួនខ្ពស់ដាច់គេទូទាំងហុងកុង។

សារព័ត៌មានខាងលើក៏បានបង្ហើបឲ្យដឹងដែលថានៅលើតារាងបោះឆ្នោត តារាស្រីវ័យ ៣៣ឆ្នាំរូបនេះទទួលបានពិន្ទុខ្ពស់ជាងគេ ពោលគឺទទួលបាន ៩១.៨៤ពិន្ទុ ដែលពិន្ទុនេះខ្ពស់ជាង Dilireba និង Yang Zi ដែលធ្វើឲ្យ Yang Mi ឈរលំដាប់លេខ១ វ៉ាដាច់តារាល្បីៗផ្សេងទៀត។ចំណែកភាពយន្តដែលអ្នកនាងកំពុងទទួលថតមានពីរឿង រឿងទី១មានចំណងជើងថា Storm Eye និងភាពយន្តទីពិរមានឈ្មោះថា A Writer’s Odyssey។ ចំណែកកុងត្រាធំដែលនាងកំពុងតែក្ដោបក្ដាប់នោះរួមមាន Estee Lauder, Versace, Michael Kors, PIAGET, Crocs និង Adidas។ ហើយនេះជាមូលហេតុដែលនាងរិតតែទទួលបានភាពល្បីល្បាញ និងមានចំណូលខ្ពស់បំផុត៕


ប្រភព៖ news.zing.vn ប្រែសម្រួល៖ មន្នី រចនា