2022/08/11 at 1:34 PM
Banner Top
ទប់ទឹក​ភ្នែកមិនជាប់! ពេទ្យក៏យំ សមត្ថកិច្ចក៏យំ មួយគ្រួសារសមាជិក៤នាក់ ឆ្លងទាំងអស់ ម្តាយពោះធំទៀត  តែជាអកុសល ឪពុកដែលឆ្លងមុនគេនោះ បានស្លាប់ហើយ

រាជធានីភ្នំពេញ ៖ ខ្លោចចិត្ត ក្រោយដឹងដំណឹងថា គ្រួសារមួយ ក្នុងក្រុម៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នេះបានឆ្លងមួយគ្រួសារតែម្តង ដោយមានគ្នា៤នាក់ ដោយក្នុងនោះ ឪពុកជាអ្នកឆ្លងមុនគេ។

ជាមួយគ្នានេះ ឪពុកម្តាយ ត្រូវបានក្រុមគ្រូពេទ្យយកទៅព្យាបាល មុន តែពេលនេះ ជាអកុសល ឪពុកត្រូវបាន ស្លាប់បាត់បង់ជីវិតទៅហើយ ចំណែក ប្រពន្ធក៏កំពុងមាន ផ្ទៃពោះ ៦ខែ ហើយកូនច្បងប្រុស មានអាយុទើបតែ៩ឆ្នាំ និងកូនស្រីទី២ អាយុទើបតែ៣ ឆ្នាំតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា គ្រាន់តែឃើញរឿងបែបនេះភ្លាម ទាំងគ្រូពេទ្យ ទាំងសមត្ថកិច្ច ស្ទើរទប់ទឹកភ្នែកមិនបាន ក្នុងចិត្តក្តុកក្តួលជំនួសក្មេងៗ និងក្រុមគ្រួសារជាខ្លាំង ជាពិសេស កូននៅតូចៗ តែបែរជា ត្រូវជំងឺកូវីដប្រល័យជីវិត ឆក់យកទៅ ពង្រាត់ឪពុក កូន ដោយគ្មានស្រណោះ គ្មានអាល័យ ឯចំណែកប្រពន្ធវិញ មិនដឹងថា ខ្លោចចិត្តប៉ុណ្ណាទេ កំពុងតែពពោះហើយ បែរជា មកជួបរឿងអកុសលនេះទៅវិញ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
Banner Content

0 Comments

Leave a Reply