2022/08/17 at 2:33 PM
Banner Top
ស្ទើរតែមិនគួឲ្យជឿ! ជាតារាលំដាប់ A នៅហុងកុង តែបែរជាទទួលបានតម្លៃខ្លួនថតកុនទាបជាតារាលំដាប់ B និងC ទៅវិញ

ហុងកុង៖ លោក Xiao Zhan ត្រូវបានប្រជាជនចិនដាក់រហ័សនាមឲ្យថាជាផ្កាយក្នុងដួងចិត្តរហូតបានក្លាយជាតារាលំដាប់ជួរមុខកំរិត A នៅហុងកុង ដែលមានអ្នកគាំទ្ររូបលោកច្រើនលើសលុបស្ទើរតែមិនគួរឲ្យជឿ។ ជាតារាល្បី ដូចនេះមិនខុសទេដែលអ្នកគាំទ្រ​ភាគច្រើនគិតថាតម្លៃខ្លួនរបស់លោកថ្លៃកប់ពពកនោះ តែតាមពិតខុសហើយ ការពិតទៅតម្លៃខ្លួនរបស់តារាប្រុសវ័យក្មេង សាច់សរខ្ចី វ័យ២៩ឆ្នាំរូបនេះមិនថ្លៃនោះឡើយ ពោលគឺអាចនៅទាបជាងតារាកំរិត BនិងC របស់ហុងកុងផងក៏ថាបាន។

តម្លៃខ្លួនទាបនេះ នោះក៏ដោយសារតែលោកមិនមានមផលិតកម្ម​ផ្ទាល់​ខ្លួន ហើយចំណែកឯតម្លៃ​ខ្លួន​ភាគ​ច្រើន​​របស់​តារា​សម្ដែង​ប្រុស​ល្បី​ Xiao Zhan ត្រូវ​បាន​ក្រុមហ៊ុន​ជា​អ្នក​យកដោយខ្លួនឯង។ជាក់ស្ដែងនៅក្នុងឆ្នាំ២០១៩ តារាប្រុសរូបនេះ ​ទទួល​បាន​តម្លៃ​ខ្លួន ៥លាន​យាន់ ឫប្រហែលជា៧៧ម៉ឺន​ដុល្លារតែប៉ុណោ្ណះ។ហើយបើតាមការរាយការណ៍របស់សារព័ត៌មានចិន Sina បានបញ្ជាក់ថាតម្លៃខ្លួននេះគឺនៅទាបជាងតារាលំដាប់ B ផង នោះក៏ដោយសារក្រុមហ៊ុនគ្រប់គ្រង់តួរជាអ្នកលេបត្របាក់ចំណូលបានពីកុងត្រាថតកុនរបស់លោក ទើបធ្វើឲ្យលោកទទួលបានប្រាក់ទាបយ៉ាងដូចច្នេះ៕

  ប្រភព៖ ngoisao ប្រែសម្រួល៖ មន្នី រចនា

Banner Content

Related Article

0 Comments

Leave a Reply

ពាណិជ្ជកម្ម

telegram : 066 74 3388