កូរ៉េខាងត្បូង៖ នាសម័យបច្ចុប្បន្នការកែសម្ផស្សគឺជារឿងទូទៅ ទៅហើយសម្រាប់មនុស្សនាសម័យថ្មីនេះ ការកែកុនលើផ្នែកខ្លះនៃរាងកាយមុខនិងដងខ្លួនដើម្បីបន្ថែមភាពជឿជាក់នឹងភាពស្រស់ស្អាតឲ្យខ្លួនឯងមួយកម្រិតទៀត។មិនមែនគ្រប់គ្នាឲ្យតែអ្នកសិល្បៈ ឫតារាល្បីៗទើបអាចកែសម្ផស្សបាននោះទេ មនុស្សធម្មតាក៏អាចធ្វើបានដែរ សំខាន់គឺមានថវិកាគ្រប់គ្រាន់ហើយរកអ្នកជំនាញដ៏ល្អដែល អាចទុកចិត្តបានដើម្បីជៀសវាងនូវបញ្ហាផ្សេងៗដែលមើលមិនឃើញនៅក្នុងកំឡុងពេលវះកាត់ និងវះកាត់រួច។
បើនិយាយពីរឿងកែកុនមុខមាត់មានអ្នកសិល្បៈមិនតិចទេដែលហ៊ានចំណាយលុយទាំងបាច់ៗទៅលើការកែសម្ផស្សនោះ តែមានតារាមិនច្រើនទេដែលហ៊ានទទួលស្គាល់ការពិតថាខ្លួនធ្លាប់ឆ្លងកាត់មុខកាំបិតនោះ។តួយ៉ាងដូចជាតារាស្រី៥ដួងរបស់កូរ៉េនេះជាដើម នាងហ៊ានទទួលស្គាល់ការពិតថាពិតជាធ្លាប់ឆ្លងកាត់ការវះកាត់ត្របក់ភ្នែកពីរជាន់មែន តែវាមិនមែនជារឿងចម្លែកអ្វីនោះទេព្រោះដោយសារតែហ្សេនរបស់ជនជាតិកូរ៉េមានត្របកភ្នែកតូច ដូចនេះហើយ ការដែលវះត្របកភ្នែកឲ្យមើលទៅធំ មិនមានអ្វីធុំដុំទេ។នេះបើតាមការរាយការណ៍របស់ news.zing.vn។
ហើយតារាទាំង៥ដូងនោះរួមមាន៖
១. Hyorin (Sistar)

២. UEE (After School)

៣. So Yeon (T-ara)

៤. Lizzy (After School)

៥. Jessi

ប្រភព៖ news.zing.vn ប្រែសម្រួល៖ មន្នី រចនា