2022/08/11 at 1:11 PM
Banner Top
សូមប្រុងប្រយ័ត្ន! ចាប់ពីថ្ងៃស្អែកនេះ ខេត្តទាំង ១៦ នឹងមានខ្យល់កន្ត្រាក់ល្បឿនខ្លាំង ភ្លៀងធ្លាក់ស្ទើរគ្រប់ទិសទី

តាមរយៈការវិវត្តន៍ជាក់ស្ដែងនៃស្ថានភាពអាកាសធាតុ បណ្ដុំសម្ពាធទាបរួមជាមួយនឹង ខ្យល់និរតីដែលបក់មកពីឈូងសមុទ្រថៃ នឹងមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១៤ – ១៦ ខែឧសភា ឆ្នាំ២០២១។ ចំពោះស្ថានភាពនេះ បានបង្កឲ្យខេត្តចំនួណ ១៦ រងឥទ្ធិពលដោយមានភ្លៀងលាយឡំជាមួយផ្គររន្ទះ ពីបង្គួរទៅខ្លាំងស្ទើរគ្រប់ទីកន្លែង និងមានខ្យល់កន្ត្រាក់មាន ល្បឿនខ្លាំង ( ខ្យល់មុខកាត់ Wind Shears) ពី ១០ – ២០ ម៉ែត្រក្នុងមួយវិនាទី រីឯនិងផ្ទៃសមុទ្រគឺមានរលកមធ្យម។ នេះបើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម។

ខេត្តទាំង ១៦ នោះរួមមាន ៖ ខេត្តរតនៈគិរី ខេត្តមណ្ឌលគីរី ខេត្តស្ទឹងត្រែង ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ នៅតំបន់ជួរភ្នំដងរែក។ តំបន់វាលទំនាបកណ្តាល និងតំបន់មាត់សមុទ្រ រួមមាន ៖ ខេត្តតាកែវ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ខេត្តកំពង់ធំ ខេត្តព្រះសីហនុ និងខេត្តកោះកុង ៕

ប្រភព៖ Sabay

Banner Content

Related Article

0 Comments

Leave a Reply