តម្លៃខ្លួនកប់ពពក! Kim Soo Hyun ឡើងថ្លៃខ្លួនពីការថតភាពយន្តតម្លៃពី ១០ម៉ឺន ឡើងដល់ ៤៥ម៉ឺនដុលារ ក្នុងការថតរឿងមួយភាគ

តម្លៃខ្លួនកប់ពពក! Kim Soo Hyun ឡើងថ្លៃខ្លួនពីការថតភាពយន្តតម្លៃពី ១០ម៉ឺន ឡើងដល់ ៤៥ម៉ឺនដុលារ ក្នុងការថតរឿងមួយភាគ

កូរ៉េខាងត្បូង៖ បន្ទាប់ពីជោគជ័យខ្លាំងលើវិថីជាតារាសម្ដែងប្រុសឆ្នើម នឹងទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន ពេលនេះតម្លៃខ្លួនរបស់តារាប្រុសលោក  Kim Soo Hyun ហាក់ឡើងថ្លៃកប់ពពក បើធៀបនឹងតម្លៃខ្លួនចាស់ដែលផលិតករបានឲ្យកាលពីពេលមុនៗ។កាលឡើងថ្លៃខ្លួនរបស់តារាប្រុសមុខមានមន្តស្នេហ៍រូបនេះ បានធ្វើឲ្យតារាស្រីប្រុសជាច្រើនរូបទៀតនៅកូរ៉េខាងត្បូង បានតំឡើងថ្លៃខ្លួនតាមដែរ ដែលធ្វើឲ្យផលិតករក្រវីក្បាលគិតមិនចេញ ពោលគឺតម្លៃគុណជាបីជាបួនឯណោះ។

យោងតាមការរាយការណ៍របស់សារព័ត៌មានមួយដែលមានឈ្មោះថា OSEN បានចុះផ្សាយយ៉ាងដូចច្នេះថា លោក Kim Soo Hyun តារាប្រុសវ័យ ៣៣ឆ្នាំរូបនេះសម្រាប់តែឡើងតម្លៃខ្លួន ៤៤៣០០០ដុលារ សម្រាប់ការថតភាពយន្តមួយភាគ បើសិនជារឿងនោះមាន ២០ភាគនោះតម្លៃខ្លួននៃការថតប្រហែលប្រមាណជា ៨លាន ៨សែន ៦​ម៉ឺន​ដុល្លារ។ ក្រោយលេចលឺដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រមិនសប្បាយចិត្តនោះទេ ពោលគឺលោកហាក់ពើងទ្រូងខ្លាំង ដល់ថ្នាក់តារាលំដាប់ហូលីវូងស៊ីថ្លៃប្រមាណ ៣៥ម៉ឺនដុលារប៉ុណោះក្នុងមួយភាគ៕

  ប្រភព៖ zapzee ប្រែសម្រួល៖ មន្នី រចនា

Tags: , , ,

Related Article

0 Comments

Leave a Reply

ផ្សាយពាណិជ្ជកម្ម

អានអត្ថបទថ្មីៗមុនគេ

ផ្សាយពាណិជ្ជកម្ម