រាជធានីភ្នំពេញ ៖ កក្រើកតែម្តង ក្រោយពេល ផ្ទុះរឿងប្តឹងផ្តល់ របស់ពិធីការិនី យូប៊ី និងលោកឧកញ៉ា ល្បីឈ្មោះម្នាក់ក្នុងស្រុកខ្មែរ ដែលធ្វើឲ្យ មហាជននាំគ្នា ស៊ែចែកចាយពេញបណ្តាញសង្គម ទាមទារឲ្យរកយុត្តិធម៌ និងដោះលែងឲ្យ រូបនាង បាននៅក្រៅឃុំ។
ទន្ទឹមនឹងនេះ មិនត្រឹមតែ មហាជនធម្មតាទេ សូម្បីតែតារាខ្មែរៗ ល្បីឈ្មោះស្ទើរតែទាំងអស់ បានចេញមុខមកបង្ហោះសារ ទាមទារដូចនឹង បងប្អូនដែរ ដែលធ្វើឲ្យ អ្នកគាំទ្រជាច្រើន កាន់តែបានដឹងឮពី បញ្ហាមួយនេះ។
ផ្ទុយទៅវិញ ចម្លែកតែ តារាប្រុសរូបនេះប៉ុណ្ណោះ តែបានបង្ហោះសារ ខ្លឹមសារផ្ទុយស្រលះពី តារាៗដទៃទៀត ដែលបានធ្វើឲ្យមហាជន ហាក់មានការងើងឆ្ងល់ជាខ្លាំង ពីគោលបំណង នៃការសរសេររបស់លោក ក្នុងន័យអ្វីឲ្យប្រាកដប្រជា ដោយរូបលោក បានសរសេរបង្ហោះយ៉ាងដូច្នេះថា ៖១.អូនធ្លាប់ស្គាល់គាត់អត់? ២.ហេតុអ្វី បានអូនទៅនៅក្នុងឡានរបស់គាត់? ៣.តើមានគេចាប់អូន បោះចូលក្នុងឡានគាត់មែន? រឿងមកដល់លេខ១០ ហើយចុះពីលេខ ១ដល់លេខ ៩ អ្នកមានដឹងនៅ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖



ប្រភព៖ Khmerload