2022/08/17 at 3:04 PM
Banner Top
សល់ទ្រព្យច្រើនណាស់! ក្រោយ​លែងលះ​ស្វាម៉ី Zhao Li Ying សល់លុយរាប់លានដុលារ

ហុងកុង៖ យោងតាមការរាយការណ៍របស់សារព័ត៌មានចិនមួយដែលមានឈ្មោះថា Mirror Media ចុះថ្ងៃទី០៩ ខែមេសា កន្លងទៅថ្មីៗនេះ បានរៀបរាប់ល្អិតអំពីការចែកផ្លូគ្នារវាងលោក  Feng Shaofeng និងអ្នកស្រី Zhao Li Ying ដោយសារព័ត៌មានខាងលើបានបញ្ជាក់យ៉ាងច្បាស់ៗថាមុនពេកគេចែកផ្លូវ ទ្រព្យសម្បិត្តរួមរបស់ពួកគេមានតម្លៃសរុបប្រមាណជាង១៥៤​លាន​ដុល្លារ ហើយលុយនេះជាចំណែកញើសឈាមរបស់ Zhao Li Ying ដែលបានមកពីការសម្ដែងផ្សេងៗ ដែលមានតួលេខខ្ពស់ជាងអតីតស្វាម៉ីរបស់អ្នកនាង។

 Zhao Li Ying​ និងអតីតស្វាម៉ី 

តារាសម្ដែងវ័យ ៣៣ ឆ្នាំរូបនេះក៏ជាម្ចាស់ភាគហ៊ុនក្រុមហ៊ុនល្បីៗចំនួន៧ ទៀតផងដែរ បើនិយាយអំពីអចលនទ្រព្យវិញ Zhao Li Ying​ មានអចលនទ្រព្យ ធំ​ៗ​២​កន្លែង​ទៀត គឺនៅ​ទីក្រុង​ប៉េកាំង និង​សៀង​ហៃ។ ហើយចំណូលបានពីការថតភាពយន្ត ថតពាណិជ្ជកម្មនាងអាចរកប្រាក់បានកប់ពពកឯណោះ ពោលគឺមានតម្លៃខ្លួនជាប់ជាតារាស្រីមានតម្លៃខ្លួនខ្ពស់ជាងគេនៅហុងកុង។

បើទោះជាលែងលះស្វាម៉ីក្ដី តែចំណូលរបស់តារាស្រីវ័យ៣៣ឆ្នាំរូបនេះមិនធ្លាក់ចុះនោះទេ គឺមានតែឡើងទៅមួយកម្រិតទៀត៕

  ប្រភព៖ news.zing.vn ប្រែសម្រួល៖ មន្នី រចនា

 Zhao Li Ying​ និងអតីតស្វាម៉ី 
 Zhao Li Ying​ 
Banner Content

Related Article

0 Comments

Leave a Reply