2022/08/11 at 12:03 PM
Banner Top
រំជួលចិត្តជាពន់ពេក! ក្រោយ តារាកំប្លែងថៃ Kom ស្លាប់ទៅ កូនស្រី ច្រៀងចម្រៀងយ៉ាងកម្សត់ (មានវីដេអូ)

ថៃ៖ បន្ទាប់ពីទទួលមរណភាពអស់រយៈ១០ថ្ងៃកន្លងមកនេះNakom បានធ្វើឱ្យមហាជនជាច្រើននៅតែមានការសោកស្ដាយ​ព្រមទាំងមានសេចក្ដីសោកសង្រេងជាខ្លាំង ដោយសារតែបានបាត់បង់អ្នកសិល្បៈដ៏មានទេពកោសល្យម្នាក់ ជាពិសេលគឺក្រុមគ្រួសាររបស់គាត់តែម្ដងមានភាពឈឺចាប់ខ្លាំង។

Nakom និង Ice 

យ៉ាងណាមិញ កាលពីរយៈពេលថ្មីៗកន្លងមកនេះ Ice ដែលជាកូនស្រីរបស់ Nakom នាងបានធ្វើឱ្យមហាជនគ្រប់គ្នាស្ទើរតែស្រក់ទឹកភ្នែក ដោយសារតែនាងបានបកស្រាយចម្រៀងមួយបទជាមួយនឹងស្វាមីរបស់នាង ដែលបទនេះមានចំណងជើងថាៈ”ពេលវេលាមួយដែលបានកន្លងផុតទៅ”​ចម្រៀង

​នៅក្នុងចម្រៀងមួយបទនេះគឺ Ice នាងបានតាំងចិត្តច្រៀងសម្រាប់ជូនចំពោះមហាជនគ្រប់គ្នាដែលបានគាំទ្រឪពុករបស់ខ្លួន ជាពិសេសនាងចង់ផ្ញើរជូនលោកឪពុក ជាទីស្រឡាញ់ របស់នាងដែលទើបតែទទួលមរណៈភាព​ដើម្បីបានស្ដាប់ និងចង់ឱ្យបានដឹងថាពេលនេះកូនៗ និងគ្រួសារទាំងអស់គឺរឹងមាំណាស់ កុំបាច់បារម្ភទៀតអី ។ ក្នុងបទចម្រៀងនោះក៏មានជាវីដេអូរបស់Nakom ដែលបានរួមបញ្ចូលគ្នា ដែលវារឹតតែធ្វើឱ្យបទចម្រៀងមួយនេះកាន់តែកម្សត់ទ្វេដងទៅទៀត៕

ចង់ដឹងថាកម្សត់យ៉ាងណានោះសូមទស្សនាវីដេអូទាំងអស់គ្នា៖

Nakom 

ប្រភព ៖ Sanook 

Banner Content

Related Article

0 Comments

Leave a Reply